ពិធីប្រគល់ជែលលាងដៃចំនួន ៦០០កេស (ស្មើនឹង ១២,០០០ដប) ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង អនុសាខាកាកបាទក្រហមកម្ពុជា ៧ក្រុង-ស្រុក   ព្រមទាំងមន្ទីរពេទ្យបង្អែកខេត្ត និងសាលារៀនគោលដៅ នៅក្នុងខេត្តកោះកុង

នៅព្រឹកថ្ងៃទី ២០ ខែធ្នូ  ឆ្នាំ ២០២១នេះ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានបន្តប្រគល់ជែលលាងដៃចំនួន ៦០០កេស (ស្មើនឹង ១២,០០០ដប) បានប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង អនុសាខាកាកបាទក្រហមកម្ពុជាទាំង ៧ក្រុង-ស្រុក   ព្រមទាំងមន្ទីរពេទ្យបង្អែកខេត្ត និងសាលារៀនគោលដៅ នៅក្នុងខេត្តកោះកុង ក្រោមអធិបតីភាពលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង និងមានការអញ្ជើញចូលរួមពីគណៈកម្មាធិការសាខា ប្រធាន ឬតំណាងអនុសាខាទាំង៧ក្រុង/ស្រុក ប្រធានមន្ទីរពេទ្យបង្អែកខេត្ត លោកគ្រូអ្នកគ្រូតំណាងសាលាគោលដៅ ក្រុមប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមសរុបចំនួន ៧៨នាក់ ។

អភិបាលខេត្តប៉ៃលិន បានអនុញ្ញាតឱ្យលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តប៉ៃលិន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

នៅសាលាខេត្តប៉ៃលិន រសៀលថ្ងៃទី១៥ ខែឆ្នូ ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានអនុញ្ញាតឱ្យលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តប៉ៃលិន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារមួយចំនួន ស្តីពីនីតិវិធី ពាក់ព័ន្ធនឹងកិច្ចដំណើរការ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី ៥ នាពេលខាងមុខ។

ប្រមុខការទួតកម្ពុជា-វៀតណាម នឹងអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពី កិច្ច សហ ប្រតិបត្តិការសេដ្ឋ កិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និង សហប្រតិបត្តិការ អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញធ្វើជាសហប្រធានជាមួយឯកឧត្តម ប៊ូយ ថាញ់សឺន រដ្ឋមន្រ្តី ការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពី កិច្ច សហ ប្រតិបត្តិការសេដ្ឋ កិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយសប្បុរសធម៌ ជូនប្រជាពលរដ្ឋ ចំនួន ៣០៧គ្រួសារ នៅឃុំតាទៃលើ និងឃុំឬស្សីជ្រុំ ស្រុកថ្មបាំង

ថ្ងៃអាទិត្យទី១៩ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយសប្បុរសធម៌ ជូនប្រជាពលរដ្ឋ ចំនួន ៣០៧គ្រួសារ នៅឃុំតាទៃលើ និងឃុំឬស្សីជ្រុំ ស្រុកថ្មបាំង។

ផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សថ្នាក់កណ្តាល រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារបន្តឆ្នាំ២០២២

ផ្នែកក្រសួង-ស្ថាប័ននៃយុវជនគណបក្សថ្នាក់កណ្តាល នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១នេះ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារបន្តឆ្នាំ២០២២។

រយៈពេល​១​០​ខែ​ឆ្នាំនេះ​ ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​ចិន​ ​កើត​ដល់​ជិត​១​១​លាន​ដុល្លារ​

​យោង​សេចក្ដី​ព័ត៌មាន​របស់​ស្ថានទូត​ចិន​នៅ​កម្ពុជា​ ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ទំនាក់ទំនង​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី​១​៩​ ​ខែ​ធ្នូ​ ​បាន​ឱ្យ​ដឹង​ថា​ ​ក្នុងរយៈពេល​១​០​ខែ​ ​ក្នុង​ឆ្នាំ​២​០​២​១​ ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​ ​និង​ចិន​ ​បាន​ដល់​ទឹកប្រាក់​ ​១​០​ ​៩​៨​០​លាន​ដុល្លារ​។​

អ្នកស្រុកកោះសូទិនខេត្តកំពង់ចាម បានទទួលផ្លូវកៅស៊ូ ប្រវែងជាង ២ពាន់ម៉ែត្រ ពីរាជរដ្ឋាភិបាលកម្ពុជា

ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានថ្លែងនូវក្តីសោមនស្សរីករាយ និងអរគុណចំពោះ រាជរដ្ឋាភិបាលកម្ពុជា និងដៃគូរអភិវឌ្ឍន៍ រួមមាន ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មូលនិធិអន្តរជាតិ សម្រាប់អភិវឌ្ឍន៍ កសិកម្ម (IFAD) ដែលបានផ្តល់ ជំនួយឥតសំណង និងហិរញ្ញប្បទានកម្ចី ដ៏ធំធេង តាមរយៈ គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូច តំបន់ទន្លេសាបជំហាន២ នាថ្ងៃនេះ ។

លោក ម៉ាក្រុង៖ បារាំងនឹងបន្តសងសឹកប្រឆាំងជាមួយទង្វើរបស់អូស្ត្រាលី ក្នុងជម្លោះកិច្ចព្រមព្រៀងនាវាមុជទឹក

ប្រធានាធិបតីបារាំងលោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង បានគូសបញ្ជាក់ថា ប្រទេសរបស់លោកបានសងសឹកប្រឆាំងនឹងទង្វើរបស់ប្រទេសអូស្ត្រាលី ហើយបានបន្ថែមថា វិធានការឆ្លើយតបទាំងនេះ នឹងបន្តទៅមុខក្នុងរយៈពេលយូរទៀត។

មន្រ្តីជាន់ខ្ពស់រុស្ស៊ី៖ លោក ពូទីន និងលោក បៃដិន អាចនឹងជួបជជែកគ្នាតាមវីដេអូខលម្តងទៀតនៅមុនដំណាច់ឆ្នាំនេះ ដើម្បីពិភាក្សាគ្នាស្តីពីបញ្ហាសន្តិសុខ

ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំងរបស់រុស្ស៊ីលោក ឌីមីទ្រី ប៉េស្កូវ បាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីអាមេរិកលោក ចូ បៃដិន ដែលបានជួបគ្នាតាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី០៧…

ព្រឹទ្ធសភាអាមេរិកអនុម័ត​លើការហាមឃាត់​ការ​នាំចូល​ទំនិញ​ពី​តំបន់ស្វយ័ត​ស៊ីន​ជាំ​ង​ភាគ​ពាយព្យ​របស់​ចិន ​ជុំវិញ​ការព្រួយបារម្ភ​អំពី​ពលកម្ម​ដោយ​បង្ខំ

​ព្រឹទ្ធសភា​អាមេរិក​បាន​បោះឆ្នោត​ជា​ឯកច្ឆ័ន្ទ ​ដើម្បី​ធ្វើឱ្យ​សហរដ្ឋ​អាមេរិក​ក្លាយជា​ប្រទេស​ដំបូង​គេ ​ដែល​ហាមឃាត់​ការ​នាំចូល​ទំនិញស្ទើរ​ទាំងអស់​ពី​តំបន់​ស៊ីន​ជាំ​ង​ភាគ​ពាយព្យ​របស់​ចិន ​ជុំវិញ​ការព្រួយបារម្ភ​អំពី​ពលកម្ម​ដោយ​បង្ខំ​។​