លោក នុត ពុធ​ដា​រ៉ា ប្រកាស​បញ្ចូល​សមាជិក​ថ្មី គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ១១៥ នាក់ ក្នុងភូមិ​ស្វាយ​ពងអង្ក្រង និង​ភូមិ​ចុង​កោះ សង្កាត់​កោះអន្លង់ចិន ក្រុង​តាខ្មៅ​

នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២៦ ខែធ្នូ ឆ្នាំ​២០២១ លោក នុត ពុធ​ដា​រ៉ា សមាជិក​អចិន្ត្រៃយ៍ គណៈកម្មាធិការ គណបក្ស​ខេត្តកណ្តាល និង​ជា​ប្រធានក្រុមការងារ​ចុះជួយ​សង្កាត់​កោះអន្លង់ចិន បាន​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បញ្ចូល សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន១១៥​នាក់ ក្នុងភូមិ​ស្វាយ​ពងអង្ក្រង និង​ភូមិ​ចុង​កោះ សង្កាត់​កោះអន្លង់ចិន ក្រុង​តាខ្មៅ ខេត្តកណ្តាល​។

(កណ្ដាល)៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២៦ ខែធ្នូ ឆ្នាំ​២០២១ លោក នុត ពុធ​ដា​រ៉ា សមាជិក​អចិន្ត្រៃយ៍ គណៈកម្មាធិការ គណបក្ស​ខេត្តកណ្តាល និង​ជា​ប្រធានក្រុមការងារ​ចុះជួយ​សង្កាត់​កោះអន្លង់ចិន បាន​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បញ្ចូល សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន១១៥​នាក់ ក្នុងភូមិ​ស្វាយ​ពងអង្ក្រង និង​ភូមិ​ចុង​កោះ សង្កាត់​កោះអន្លង់ចិន ក្រុង​តាខ្មៅ ខេត្តកណ្តាល​។

​បន្ទាប់ពី​លោក​អនុប្រធាន​គណបក្ស​សង្កា​ត់ បាន​ឡើង​អាន​សេចក្តីសម្រេច​បញ្ចូល សមាជិក​បក្ស​រួចមក តំណាង​សមាជិក​ថ្មី​ទាំង១១៥​នាក់ បានធ្វើការ​ប្តេជ្ញាចិត្ត ស្មោះស្ម័គ្រគាំទ្រ និង​បោះឆ្នោត​ជូនគណបក្ស​ប្រជាជន​កម្ពុជា នៅ​គ្រប់​អាណត្តិ ដើម្បី​បន្ត​រក្សា​សន្តិភាព និង​ការអភិវឌ្ឍ រីកចម្រើន​របស់ប្រទេសជាតិ​យើង ក្រោម​ការដឹកនាំ ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ក្នុងឱកាស​នោះ លោក​ប្រធាន បានលើកឡើង​ថាៈ គណបក្ស​ប្រជាជន​កម្ពុជា ជា​គណបក្ស ដែលមាន​ភាពចាស់ទុំ ខាង​នយោបាយ ជា​គណបក្ស ដែល​បាន​រំដោះ ប្រទេសជាតិ ពី​របប​ប្រល័យពូជសាសន៍ និង​បាន​នាំយក​នូវ​សន្តិភាព និង​ការអភិវឌ្ឍ ពេញលេញ ជូន​ប្រទេសជាតិ និង​ប្រជាជន​កម្ពុជា ជាក់ស្តែង ការប្រយុទ្ធប្រឆាំង នឹង​ជំងឺ​កូ​វីដ​១៩ ការចាក់​វ៉ាក់សាំង ជូន​ដល់​ប្រជាពលរដ្ឋ នៅ​ទូទាំងប្រទេស ជាការ​ខិតខំ​ប្រឹងប្រែង របស់​រដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់ គណបក្ស​ប្រជាជន កម្ពុជា​។ ការសម្រេចចិត្ត​ចូលរួម​ជីវភាព នយោបាយ​ជាមួយ គណបក្ស​ប្រជាជន​កម្ពុជា ជាការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ បង្ហាញ​ពី​ការយល់ដឹង និង​ឆន្ទៈ​ចង់បាន​សន្តិភាព និង​អភិវឌ្ឍន៍ បន្ត​ទៅមុខទៀត​។​

​ជាមួយគ្នា​នោះដែរ គណៈអធិបតី ក៏បាន​ឧបត្ថម្ភ​ដល់ សមាជិក សមាជិក​ថ្មី​ទាំងអស់ ក្នុង​ម្នាក់ៗ អាវ​មួយ មួក​មួយ និង​ថវិកា ២០.០០០ រៀល ផងដែរ​៕

——————

សូមចូលរួមជាសមាជិកតេឡេក្រាម https://t.me/lorsovanney

Leave a Reply