ឯកឧត្តម ថង សាវុន អញ្ជើញចុះសួរទុក្ខ អតីតយុទ្ធជនចំនួន ១០០គ្រួសារ នៅទីបញ្ជាការ នៃប្រតិបត្តិការសឹករងមណ្ឌលគិរី

នាព្រឹកថ្ងៃទី ៧ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តម ថង សាវុន អភិបាល នៃគណ:អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញចុះសួរទុក្ខ អតីតយុទ្ធជនចំនួន ១០០គ្រួសារ នៅទីបញ្ជាការ នៃប្រតិបត្តិការសឹករងមណ្ឌលគិរី។

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ហេង សំរិន និងសម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៤៣ ទិវាជ័យជម្នះ ៧មករា

ក្នុងឱកាសដ៏នក្ខត្តឫក្ស អបអរខួបអនុស្សាវរីយ៍លើកទី៤៣ ទិវាជ័យជម្នះ ៧មករា ឆ្នាំ២០២២, ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងលោកជំទាវ សូមសម្តែងនូវគារវភក្តី និងកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុតជូន សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាញាណ ក្នុងការបម្រើប្រទេសជាតិ និងប្រជាជន ដើម្បីឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ចាប់ពីចំណុចសូន្យ រហូតដល់មានការអភិវឌ្ឍជឿនលឿនលើគ្រប់វិស័យ។

ជនមានពិការភាពទីទ័លក្រ ១គ្រួសារ នៅស្រុកព្រៃឈរ ទទួលបានផ្ទះមនុស្សធម៌ទី៧ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត អមដំណើរដោយ វត្តមាន ព្រះនាគមុនី មេគណខេត្ត ឯកឧត្តម លោកជំទាវ អនុប្រធាន លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា រួមនឹងមន្ត្រីសង្ឃនៃសាលាគណខេត្ត សាលាអនុគណស្រុក និងអនុសាខាស្រុក រួមនិងមន្ត្រីពាក់ព័ន្ធ នៅព្រឹកថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២២ បាននិមន្ត និងអញ្ជើញចុះប្រគល់ផ្ទះបន្ទាប់ទី៧ ដែលជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ក្រោមកិច្ចសហការរវាងសាខាកាកបាទក្រហមកម្ពុជា ខេត្ត កំពង់ចាម និងសាលាគណខេត្ត ជូនដល់ជនមានពិការភាពទីទ័លក្រ ១គ្រួសារ ឈ្មោះ សុខ សុភាព អាយុ ៣៦ឆ្នាំ រស់នៅ ភូមិកកោះ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ ម៉េង វ៉ាន់ដានីន អញ្ជើញជាអធិបតីបិទការប្រកួតកីឡាមហាជនដណ្តើមពានរង្វាន់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រចាំឆ្នាំ២០២១

អបអរសាទរ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន អញ្ជើញជាអធិបតីបិទការប្រកួតកីឡាមហាជនដណ្តើមពានរង្វាន់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ប្រចាំឆ្នាំ២០២១ ដើម្បីអបអរសាទរថ្ងៃបុណ្យទិវាជ័យជំនះ៧មករា (៧ មករា១៧៧៩~៧មករា ២០២២) និងប្រគល់ពានរង្វាន់ ដល់ក្រុមកីឡាទទួលជ័យលាភី នៅតារាងបាល់ទាត់សម្តេចតេជោ ហ៊ុនសែន សួង ក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ រសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២។

ប្រកួតកីឡាមហាជនដណ្តើមពានរង្វាន់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ

អបអរសាទរ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ជ័យលាភីដល់ក្រុមកីឡាករផ្នែកវាយសី នៃការប្រកួតកីឡាមហាជនដណ្តើមពានរង្វាន់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឆ្នាំ២០២១ ដើម្បីអបអរសាទរទិវារបុណ្យជាតិជ័យជំនះ៧មករា (៧ មករា១៧៧៩~៧មករា ២០២២) ដែលធ្វើឡើងនៅក្លឹបវាយសីស្តេចកន នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២នេះ។

អភិបាលខេត្ត សូមគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ, សម្ដេចក្រឡាហោម ស ខេង ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៣ ទិវាជ័យជម្នះ ៧ មករា

អភិបាលខេត្តកោះកុង សូមគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៣ ទិវាជ័យជម្នះ ៧ មករា។

ឯកឧត្តម សៅ សារ៉ាត់ នាំយកថវិកា លោកជំទាវ បាន ស្រីមុំ ជួយដល់ចាស់ជរាគ្មានទីពឹង ទូទាំងខេត្តប៉ៃលិន

ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ក្នុងនាមលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានមូលនិធិគាំទ្រសុខភាព និងសង្រ្គោះបន្ទាន់ចាស់ជរាគ្មានទីពឹង ខេត្តប៉ៃលិន បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងបើកប្រាក់ឧបត្ថម្ភប្រចាំខែមករាឆ្នាំ២០២២ ជូនដល់លោកតា លោកយាយចាស់ជរាគ្មានទីពឹងនៅទូទាំងខេត្ត ដោយក្នុងម្នាក់ទទួលបានថវិកា១០ម៉ឺនរៀល ដើម្បីជួយសម្រាលការលំបាកខ្លះៗក្នុងជីវភាពរស់នៅ។

លោកជំទាវ បាន ស្រីមុំ ដឹកនាំកិច្ចប្រជុំក្រុមយុវជនគណបក្សខេត្តប៉ៃលិន

លោកជំទាវបណ្ឌិតបានស្រីមុំ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុ ប្រធានក្រុមយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត បានអញ្ជើញជាអធិបតី នៃកិច្ចប្រជុំក្រុមការងារយុវជនគណបក្សខេត្ត នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន។

ឯកឧត្តមនាយឧត្តមសេនីយ៏ អ៊ី ឈាន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ ឆ្នាំ២០២១ និងទិសដៅការងារបន្ត ឆ្នាំ២០២២

ឯកឧត្តមនាយឧត្តមសេនីយ៏ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ ឆ្នាំ២០២១ និងទិសដៅការងារបន្ត ឆ្នាំ២០២២ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន ។

ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា អះអាងថា “ចំណាត់ការនានារបស់អាជ្ញាធរកម្ពុជាគឺស្របទៅនឹងច្បាប់ និងមានលក្ខណៈសមាមាត្រ”

ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា អះអាងថា “ចំណាត់ការនានារបស់អាជ្ញាធរកម្ពុជាគឺស្របទៅនឹងច្បាប់ និងមានលក្ខណៈសមាមាត្រ”។