លោកជំទាវ ឈី វ៉ា អញ្ជើញដឹកនាំសមាជិក សមាជិកា ចូលរួមដាំកូនដើមកោងកាង ១,០០០ដើម ជាមួយ សាយ នៅខេត្តកោះកុង

លោកជំទាវ ឈី វ៉ា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកោះកុង តំណាងលោកជំទាវ មិថុនា ភូថង ប្រធាន ស.ស.យ.ក. ខេត្តកោះកុង បានអញ្ជើញដឹកនាំសមាជិក សមាជិកា ចូលរួមដាំកូនដើមកោងកាង ១,០០០ដើម ជាមួយ សាយ នៅខេត្តកោះកុង។

ឯកឧត្តម ដុំ យុហៀន អ្នកតំណាងរាស្ត្រមណ្ឌលកោះកុង បានអញ្ជើញជាអធីបតី អបអរសាទរ ពិធីប្រារព្ធបើកបវេសនកាលឆ្នាំសិក្សា ២០២១-២០២២ នៅវិទ្យាល័យស្រែអំបិល

ឯកឧត្តម ដុំ យុហៀន អ្នកតំណាងរាស្ត្រមណ្ឌលកោះកុង បានអញ្ជើញជាអធីបតី អបអរសាទរ ពិធីប្រារព្ធបើកបវេសនកាលឆ្នាំសិក្សា ២០២១-២០២២ នៅវិទ្យាល័យស្រែអំបិល។

រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី៣២ អាណត្តិទី៣

នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តកំពង់ចាម បានបើកកិច្ចសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តលើកទី៣២ អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត, ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត, មន្ទីរ វិស័យជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន នៅសាលាខេត្តកំពង់ចាម។

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតរម្លែកទុក្ខ ចំពោះមរណភាពរបស់ លោក Yukio Imagawa អតីតឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិត ជូនលោកស្រីជាភរិយាលោក Yukio Imagawa ដែលជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដែលបានទទួលមរណភាពកាលពីពេលថ្មីៗនេះ។ នេះបើយោងតាមសារលិខិតចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ ដែលទីភ្នាក់ងារសារព័ត៌មានកម្ពុជា ទទួលបាននៅថ្ងៃនេះ។

រាជរដ្ឋាភិបាល ចេញសារាចរស្ដីពីការជំរុញការចាក់វ៉ាក់សាំង និងការពង្រឹងវិធានការសុវត្ថិភាពសុខាភិបាល ជាពិសេសការប្រយុទ្ធប្រឆាំងនឹងវីរុស «អូមីក្រុង»…

រាជរដ្ឋាភិបាល ចេញសារាចរស្ដីពីការជំរុញការចាក់វ៉ាក់សាំង និងការពង្រឹងវិធានការសុវត្ថិភាពសុខាភិបាល ជាពិសេសការប្រយុទ្ធប្រឆាំងនឹងវីរុស «អូមីក្រុង»…

បងប្អូនជនជាតិដើមភាគតិច នៅខេត្តមណ្ឌលគិរី រៀបចំកម្មវិធីសែនព្រេន នៅលើភ្នំដោះក្រមុំ ដើម្បីទទួលស្វាគមន៍ ឯកឧត្តម ថង សាវុន ជាអភិបាលខេត្តមណ្ឌលគិរី

នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ បងប្អូនជនជាតិដើមភាគតិចព្នង (ពូនង) នៅខេត្តមណ្ឌលគិរី បានរៀបចំកម្មវិធីកាប់ក្របី សែនព្រេន តាមប្រពៃណី នៅលើភ្នំដោះក្រមុំ ដើម្បីទទួលស្វាគមន៍ ឯកឧត្តម ថង សាវុន ដែលព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្ទេរភារកិច្ច ឯកឧត្តម ថង សាវុន ពីអភិបាលខេត្តរតនគិរី ទៅជាអភិបាលខេត្តមណ្ឌលគិរីវិញ។

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធីបតី អបអរសាទរ ពិធីប្រារព្ធបើកបវេសនកាលឆ្នាំសិក្សា ២០២១-២០២២ នៅវិទ្យាល័យចំណេះទូទៅ បច្ចេកទេសតេជោសែនកោះកុង

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា បវេសនកាល សម្រាប់ឆ្នាំសិក្សា២០២១-២០២២ ជាពេលវេលាដ៏សំខាន់សម្រាប់ក្មួយៗសិស្សនុសិស្ស ដែលត្រូវចូលរៀន ជាមួយនឹងការរស់នៅតាមបែបគន្លងថ្មី ត្រូវការពារ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ទាំងក្នុងសហគមន៍ ទាំងក្នុងសាលារៀន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់នូវអនាម័យជាប្រចាំឲ្យបានខ្ជាប់ខ្ជួនបំផុត។

អភិបាលខេត្តព្រះសីហនុ អញ្ជើញជួបសំណេះសំណាល និងប្រគល់ផ្ទះ ១ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជូនគ្រួសារអតីតយុទ្ធជនរស់នៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ

នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ផ្ទះ ១ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់គ្រួសារអតីតយុទ្ធជនឈ្មោះ កែវ លី អាយុ ៦៤ឆ្នាំ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម មានរៀបចំពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២១ ២០២២ និងទិវារំលឹកគុណគ្រូ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីភាពក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២១ ២០២២ និងទិវារំលឹកគុណគ្រូនៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាមនាថ្ងៃទី១០មករាឆ្នាំ២០២២។

លោកជំទាវ មិថុនា ភូថង អភិបាល បានអញ្ជើញទទួលការឧបត្ថម្ភប្រតិទិន ពីអង្គការ ជប៉ុន-អាស៊ីណេតវើក (JAPAN-ASAIA YOSHINOBU KUMAGAI ប្រចាំឆ្នាំ២០២២ ចំនួន ៣,០០០ក្បាល

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលការឧបត្ថម្ភប្រតិទិន និងសូមថ្លែងអំណរគុណចំពោះអង្គការ ជប៉ុន-អាស៊ីណេតវើក (JAPAN-ASAIA YOSHINOBU KUMAGAI និងបុគ្គលិក Network) ដែលបានចូលរួមឧបត្ថម្ភនូវប្រតិទិនខ្មែរ ប្រចាំឆ្នាំ២០២២ ចំនួន ៣,០០០ក្បាល ប្រគល់ ជូនរដ្ឋបាលខេត្តកោះកុង ដើម្បីយកទុកប្រើប្រាស់នៅតាមទីចាត់ការ អង្គភាព និងការិយាល័យនានាចំណុះរដ្ឋបាលខេត្ត និងចែកជូនទៅដល់រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត៕