លោកជំទាវ បាន ស្រីមុំ អញ្ជើញដឹកនាំសន្និបាតបូកសរុបលទ្ធផលការងារ គណៈកម្មាធិការគណបក្សសង្កាត់ទួលល្វា

នៅស្នាក់ការបក្សសង្កាត់ទួលល្វា ល្ងាចថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិកាគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានអញ្ជើញដឹកនាំសន្និបាតបូកសរុបលទ្ធផលការងារ គណៈកម្មាធិការគណបក្សសង្កាត់ទួលល្វា ឆ្នាំ២០១៧_២០២២ និងលើកទិសដៅ ៥ឆ្នាំបន្ត ២០២២_២០២៧ ដែលមានការចូលរួមពីប្រធាន-អនុប្រធានគណបក្សសង្កាត់ និងសមាជិក សមាជិកា ចំនួន ២៧៤នាក់។

អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យការដ្ឋានអ៊ុតផ្លូវបេទីម ២ខ្សែ ប្រវែងជិត ៧០០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់បឹងកុក

ថ្ងៃសៅរ៍ ទី០៨ ខែមករា ឆ្នាំ ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគណបក្សខេត្ត បានដឹកនាំក្រុមការងារបច្ចេកទេស និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យការដ្ឋានអ៊ុតផ្លូវបេទីម ២ខ្សែ ប្រវែងជិត ៧០០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ដែលជាប្រភពថវិការបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលខេត្តកំពង់ចាម ឆ្នាំ ២០២២។

អភិបាលខេត្តបាត់ដំបង និងប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំ-ស្រុកសង្កែ អញ្ជើញជាអធិបតីចុះពិនិត្យការចាក់ក្រាលផ្លូវកៅស៊ូ DBST ប្រវែងជាង៣០០ម៉ែត្រនៃកំណាត់ផ្លូវខេត្ត ដែលកំពុងកែលម្អឡើងវិញប្រវែងជាង៤គ.ម ក្នុងឃុំតាប៉ុន ស្រុកសង្កែ

នៅរសៀល ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២នេះឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងឯកឩត្តម កុល វិរ័ក្ស  ប្រធានក្រុមការងារចុះជួយស្រុកសង្កែខេត្តបាត់ដំបង និង សហការី ព្រមទាំងអាជ្ញាធរស្រុកនិងមូលដ្ឋានពាក់ព័ន្ធទីនោះ បានអញ្ជើញជាអធិបតីចុះត្រួតពិនិត្យការចាក់ក្រាលកៅស៊ូនិងថ្មមិចស្រទាប់ទី២ នៅលើកំណាត់ផ្លូវប្រវែងជាង៣០០ម៉ែត្រ ដែលជាផ្លូវខេត្ត ស្ថិតក្នុងគម្រោងធ្វើការកែលម្អ ឲ្យប្រសើរឡើងវិញ និងអនុវត្តគម្រោងដោយមន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តបាត់ដំបង។

លិខិតមិត្តអ្នកអាន៖ «លោក ហ៊ុន សែន ចុចគន្លឹះបើកផ្លូវឆ្ពោះ ទៅរកដំណោះ ស្រាយបញ្ហាមីយ៉ាន់ម៉ា»

ដំណើរទស្សនកិច្ចរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមប្រមុខដឹកនាំកម្ពុជានិងជាប្រធានប្តូរវេនអាស៊ានផង ទៅកាន់ប្រទេសមីយ៉ាន់ម៉ា គឺជាគន្លឹះដ៏សំខាន់មួយក្នុងការត្រួសត្រាយផ្លូវទៅរកដំណោះស្រាយបញ្ហាវិបត្តក្នុងប្រទេសនេះ។

រដ្ឋបាលខេត្តកោះកុង រៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ចំនួន៥០០នាក់ នៅស្រុកបូទុមសាគរ ខេត្តកោះកុង

តំណាងលោកជំទាវ មិថុនា ភូថង ប្រធាន ស.ស.យ.ក. ខេត្តកោះកុង អញ្ជើញស្វាគមន៍ ឯកឧត្តមវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងកម្មវិធី បរិច្ចាគឈាមដោយស្ម័គ្រចិត្ត ចំនួន៥០០នាក់ នៅស្រុកបូទុមសាគរ ខេត្តកោះកុង ដើម្បីអបអរសាទរខួបទី ៤៣ នៃទិវាជ័យជម្នះលើរបបប្រល័យ ពូជសាសន៍ (៧ មករា ១៩៧៩ - ៧ មករា ២០២២)។

សម្ដេចតេជោ ហ៊ុន សែន៖ អ្នកដែលប្រឆាំងជាមួយនិងបទឈប់បាញ់ មានន័យថា អ្នកចង់ឱ្យមនុស្សស្លាប់ និងរបួសដោយសារសង្រ្គាម

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា អ្នកដែលប្រឆាំងជាមួយនិងបទឈប់បាញ់ មានន័យថា អ្នកចង់ឱ្យមនុស្សស្លាប់ និងរបួសដោយសារសង្រ្គាម ។

សម្ដេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការចូលរួម និងការព្រមព្រៀងគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ នោះសន្តិភាពពេញលេញ និងការបង្រួបបង្រួមជាតិ មិនអាចសម្រេចបានទេ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានបញ្ជាក់ប្រាប់ឯកឧត្តម នាយឧត្តមសេនីយ៍ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា ថា តាមបទពិសោធន៍ និងមេរៀនដែលកម្ពុជាទទួលបាន សន្តិភាពពេញលេញ និងការបង្រួបបង្រួមជាតិមិនអាចសម្រេចបានទេ ប្រសិនបើគ្មានការចូលរួម និងការព្រមព្រៀងគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញជាគណៈអធិបតីក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារអភិវឌ្ឍន៍ រយៈពេល០៥ ឆ្នាំ(២០១៧-២០២២) របស់គណបក្សសង្កាត់វាលវង់ ក្រុងកំពង់ចាម

នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ ២០២២ ឯកឧត្ដម អ៊ុន ចាន់ដា សមាជិកគណៈកម្មការកណ្ដាលគណបក្សប្រជាជនកម្ពុជា -ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយក្រុងកំពង់ចាម អញ្ជើញជា គណៈអធិបតី ក្នុងពិធីសន្និបាតបូកសរុបការងារអភិវឌ្ឍន៍ រយៈពេល០៥ ឆ្នាំ ២០១៧-២០២២ និងទិសដៅភារកិច្ចបន្ត សម្រាប់ឆ្នាំ ២០២២-២០២៧ របស់គណបក្សមូលដ្ឋាន សង្កាត់វាលវង់ ក្រុងកំពង់ចាម។

លោក មីន អោ​ង​ឡាំង ធានា​សម្របសម្រួល​ឲ្យ​ឯកឧត្តម ប្រាក់ សុ​ខុន ជួប​ជាមួយនឹង​ភាគី​ពាក់ព័ន្ធ​ទាំងអស់

ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ មីន អោ​ង​ឡាំង (Min Aung Hlaing) ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ា​ន់​ម៉ា បាន​អបអរសាទរ​ចំពោះ​កម្ពុជា ដែល​បាន​ចូល​កាន់​តួនាទី​ជា​ប្រធាន​អាស៊ាន ឆ្នាំ​២០២២ និង​ស្វាគមន៍​ចំពោះ​ការ​តែងតាំង ឯកឧត្តម ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជា​ប្រេសិត​ពិសេស​របស់​ប្រធាន អាស៊ាន​ស្តី​ពី​មី​យ៉ា​ន់​ម៉ា និង​បាន​សន្យា ផ្តល់​ការ​គាំទ្រ​ដល់​ប្រេសិត​ពិសេស ដើម្បី​បំពេញ​តួនាទី​របស់​ខ្លួន ក្នុង​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ ០៥ ចំណុច ស្រប​តាម​ធម្មនុញ្ញ​អាស៊ាន ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​រួម ស្ដី​ពី ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ទៅ​សាធារណរដ្ឋ​សហភាព​មី​យ៉ា​ន់​ម៉ា ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២២​នេះ ។

ជំនួបចរចារវាងសម្តេចតេជោ និងមីន អោង​ឡាំងដ្ឋាភិបាលមីយ៉ាន់ម៉ា ប្រកាសបទឈប់បាញ់គ្នាជាមួយអង្គការប្រដាប់អាវុធងាកមកចរចាគ្រប់ភាគី

រាជធានី​ភ្នំពេញ ៖ តាម​កិច្ច​សន្ទនា​ទ្វេភាគី​រវាង​សម្តេច​តេ​ជោ និង​លោក​ មី​ន អោ​ង​ឡាំង ធ្វើ​ឲ្យ​រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា​បាន​ប្រកាស​បទ​ឈប់​បា​.​ញ់​គ្នា ជាមួយ​អង្គការ​ប្រដាប់​អាវុធ​ងាក​មក​ចរចា​គ្រប់​ភាគី​។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម ស្តី​ពី​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន…