
រដ្ឋបាលខេត្តកំពង់ចាម ប្តេជ្ញាប្រែក្លាយខេត្តកំពង់ចាម ជាទីក្រុងគ្មានផ្សែងបារី
រសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីលើកកម្ពស់កិច្ចសហប្រតិបត្តិការសម្រាប់ការអនុវត្តន៍ត្រួតពិនិត្យផលិតផលថ្នាំជក់ឆ្ពោះទៅកាន់ទីក្រុងគ្មានផ្សែងបារី ខេត្តកំពង់ចាម ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម។