លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៧ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ថ្ងៃនេះគឺជាថ្ងៃមួយប្រកបទៅដោយក្តីរំភើបរីករាយ និងមានមោទនភាពយ៉ាងជ្រាលជ្រៅបំផុត ដែលបានជួបសំណេះសំណាល ជាមួយបងប្អូន ជាកងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៧ ខេត្តកោះកុង និងបានពាំនាំយកអំណោយគ្រឿងឧបភោគ បរិភោគមួយចំនួន ចែកជូនដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ បងប្អូនពិតជាមានភារកិច្ចជាប់ខ្លួន ក្នុងការបំពេញតួនាទីការពារព្រំដែន នៅពេលដែលបងប្អូនប្រជាពលរដ្ឋ សប្បាយរីករាយ ជួបជុំគ្រួសារ ក្នុងឱកាសបុណ្យប្រពៃណីជាតិខ្មែរ។
ថ្ងៃអង្គារ ១១ កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២











