ឯកឧត្តមអភិបាលខេត្តតាកែវ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តជុងណាម នៃសាធារណៈរដ្ឋកូរ៉េ

ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យ ឯកឧត្តម យឿ វ៉ុនយឿន ទីប្រឹក្សាខេត្តជុងណាម នៃសាធារណៈរដ្ឋកូរ៉េ ព្រមទាំងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សា ការងារមួយចំនួន នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ ដើម្បីឈានទៅដល់ការចុះអនុស្សរណៈយោគយល់គ្នារវាង រដ្ឋបាលទីក្រុងអាសាន និងរដ្ឋបាលខេត្តតាកែវ និងស្រុកសំរោង។

តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យ ឯកឧត្តម យឿ វ៉ុនយឿន ទីប្រឹក្សាខេត្តជុងណាម នៃសាធារណៈរដ្ឋកូរ៉េ ព្រមទាំងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សា ការងារមួយចំនួន នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ ដើម្បីឈានទៅដល់ការចុះអនុស្សរណៈយោគយល់គ្នារវាង រដ្ឋបាលទីក្រុងអាសាន និងរដ្ឋបាលខេត្តតាកែវ និងស្រុកសំរោង។


គោលបំណងរបស់គណៈប្រតិភូខេត្តជុងណាម នៃសាធារណរដ្ឋកូរ៉េ នាពេលនេះគឺដើម្បីផ្សារភ្ជាប់ចំណងមិត្តភាពរវាងខេត្តតាកែវ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងទីក្រុងអាសាន នៃសាធារណរដ្ឋកូរ៉េ។ បន្ថែមលើនៅការផ្សារភ្ជាប់ចំណងមិត្តភាពរវាងខេត្តទាំងពីរ ទីក្រុងអាសាន ក៏មានគោលបំណងដើម្បីអញ្ជើញគណៈប្រតិភូខេត្តតាកែវ ទៅចូលរួមទស្សនកិច្ចនៅទីក្រុងរបស់ខ្លួននាពេលខាងមុខផងដែរ។


មានប្រសាសន៍ឆ្លើយតបទៅនិងគណៈប្រតិភូនៃសាធារណរដ្ឋកូរ៉េផងដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានបញ្ជាក់ឱ្យដឹងថា ខេត្តតាកែវ គឺជាខេត្តមួយដែលមានវ័យចំណាស់ជាងគេ ដោយខេត្តផ្អែកទៅលើវិស័យកសិកម្ម និងមានការដំណាំរួមផ្សំជាច្រើនៗ របស់បងប្អូនប្រជាកសិករ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើទៅដល់គណៈប្រតិភូខេត្តជុងណាម នៃសាធារណៈរដ្ឋកូរ៉េ សូមជួយផ្សព្វផ្សាយដល់អ្នកវិនិយោគិន ដែលមានគោលបំណងចង់វិនិយោគក្នុងទឹកដីខេត្តតាកែវ ឯកឧត្តមរីករាយនឹងទទួលយក ដោយភាពកក់ក្ដៅយ៉ាងជ្រាលជ្រៅបំផុត៕

Leave a Reply