(ត្បូងឃ្មុំ)៖ ព្រឹកថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០២២ នេះ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជួប ជាមួយគណៈប្រតិភូ ខេត្ត តៃនិញ និងខេត្តប៊ិញភឿក នៃប្រទេសវៀតណាម អញ្ជើញជួបសម្ដែងការគួរសមនិងអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ នៅសាលប្រជុំធំ(គ)សាលាខេត្តត្បូងឃ្មុំ ។
ពិធីក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ នៃខេត្តទាំង ០២ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្តត្បូងឃ្មុំ ស្នងការខេត្ត កងរាជអាវុធហត្ថខេត្ត កម្លាំងប្រតិបត្តិការសឹកខេត្ត លោក-លោកស្រី នាយក-នាយករងរដ្ឋបាលខេត្ត នាយក -នាយករងទីចាត់ការសាលាខេត្ត ប្រធាន-អនុប្រធានមន្ទីរជំនាញ និងពាក់ព័ន្ធផងដែរ ។





