នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ និងសហការីបានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ជូនដល់ប្រជាពលរដ្ឋរងគ្រោះចំនួន ៣៨គ្រួសារ និងប្រគល់ផ្ទះចំនួន ០៣ខ្នង ស្ថិតនៅក្នុងភូមិចំពារ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
នាឱកាសនោះដែរ ឯកឧត្តម ប្រធាន គណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក ជនងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៌ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
ក្នុងនោះដែរ អំណោយមនុស្សធម៌ ដែលបានផ្តល់ជូនប្រជាពលរដ្ឋទទួលបានផ្ទះក្នុងមួយគ្រួសាររួមមាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុងប្រេងឆា ១ដប ទឹកត្រីទឹកស៊ីអ៉ីវ ១យួរ ភួយ ១ សារុង ១ ក្រម៉ា ១ មុង ១ កន្ទេល ១និងថវិកាចំនួន ៥០,០០០រៀល។
សម្រាប់សម្ភារៈដែលបានផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះក្នុង១គ្រួសារទទួលបានរួមមាន ៖ អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង ប្រេងឆា ១ដប នំធុង ១ធុង ទឹកត្រី ទឹកស៊ីអ៉ីវ ១យួរ និងថវិកា ២០,០០០រៀល៕







