
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ស្ត្រីវៀតណាម ឡាវ និងកម្ពុជា ជម្រុញកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការធ្វើសមាហរណកម្មសម្រាប់ការអភិវឌ្ឍន៍បៃតង និងនិរន្តរភាពនៅក្នុងបរិបទនៃកូវីដ១៩
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញចូលរួមក្នុងវេទិកា ស្តីពី ស្ត្រីវៀតណាម ឡាវ និងកម្ពុជា ជម្រុញកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការធ្វើសមាហរណកម្មសម្រាប់ការអភិវឌ្ឍន៍បៃតង និងនិរន្តរភាពនៅក្នុងបរិបទនៃកូវីដ១៩ នាព្រឹកថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ តាមរយៈ ប្រព័ន្ធ ZOOM