ឯកឧត្តម អ៊ុន ចាន់ដា បានអះអាងថា មានតែការបណ្ដុះបណ្ដាល កសាង ធនធាន មនុស្សទេ ទេីប នាំមកនូវ ការ រីកចម្រើន

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហម ខេត្ត បានអះអាងថា មានតែការបណ្តុះបណ្តាល កសាងធនធានមនុស្ស ទេ ទេីប នាំមកនូវ ការ រីកចម្រើន ដូច្នេះ សូម ឲ្យ ក្មួយ ៗ ត្រូវ ខិតខំ សិក្សា រៀនសូត្រ ដេីម្បី យក ចំណេះដឹង ទៅ កសាង អនាគត ខ្លួន ឯង និង ចូល រួម ចំណែក កសាង សង្គម ជាតិ យើង ឲ្យ កាន់ តែ មាន ការ រីកចម្រើន ចំពោះ ការ បណ្ដុះបណ្ដាល ធនធាន មនុស្ស យេីងក៏ត្រូវ ជ្រេីសរេីស កម្រិត ជំនាញ វិជ្ជាសាស្ត្រ បច្ចេកទេស ជា កត្តាសំខាន់ ផងដែរ ។ ការ ថ្លែង បែប នេះ ក្នុង ពិធី សំណេះសំណាល និង បំពាក់ កន្សែង យុវជន កាកបាទក្រហម កម្ពុជា នៃ សាខា កាកបាទក្រហម កម្ពុជា ខេត្តកំពង់ចាម សរុប ២០០នាក់ នាព្រឹក ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២២

កំពង់ចាមៈ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហម ខេត្ត បានអះអាងថា មានតែការបណ្តុះបណ្តាល កសាងធនធានមនុស្ស ទេ ទេីប នាំមកនូវ ការ រីកចម្រើន ដូច្នេះ សូម ឲ្យ ក្មួយ ៗ ត្រូវ ខិតខំ សិក្សា រៀនសូត្រ ដេីម្បី យក ចំណេះដឹង ទៅ កសាង អនាគត ខ្លួន ឯង និង ចូល រួម ចំណែក កសាង សង្គម ជាតិ យើង ឲ្យ កាន់ តែ មាន ការ រីកចម្រើន ចំពោះ ការ បណ្ដុះបណ្ដាល ធនធាន មនុស្ស យេីងក៏ត្រូវ ជ្រេីសរេីស កម្រិត ជំនាញ វិជ្ជាសាស្ត្រ បច្ចេកទេស ជា កត្តាសំខាន់ ផងដែរ ។ ការ ថ្លែង បែប នេះ ក្នុង ពិធី សំណេះសំណាល និង បំពាក់ កន្សែង យុវជន កាកបាទក្រហម កម្ពុជា នៃ សាខា កាកបាទក្រហម កម្ពុជា ខេត្តកំពង់ចាម សរុប ២០០នាក់ នាព្រឹក ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២២ ។

ក្នុង ពិធី នោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានពាំនាំអនុសាសន៍ទាំង ៧ចំណុច របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន ជូនគណ:អធិបតី និងអង្គពិធី ពិសេស ក្រើនរំលឹកដល់ក្មួយៗ ជាយុវជន កាកបាទក្រហម ថ្មី ទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ លត់ដំខ្លួន ឲ្យក្លាយជា កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ ហើយ ពង្រឹង និង ពង្រីកសមត្ថភាព អោយក្លាយជា ធនធានមនុស្ស ដែលមានគុណភាព ប្រកបដោយទឹកចិត្តមនុស្សធម៌ ស្ម័គ្រចិត្តលះបង់កម្លាំងកាយ ចិត្ត និង ពេលវេលា ដើម្បីធ្វើជាកម្លាំងចលករ និងជាប្រតិបត្តិករដ៏ពិតប្រាកដ របស់កាកបាទក្រហមកម្ពុជា ក្នុងការជួយដល់ជនរងគ្រោះនិងងាយរងគ្រោះបំផុត ប្រកបដោយការទទួលខុសត្រូវខ្ពស់ ស្របតាមទិសស្លោក ” ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា ” និង ” កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល ” ។

បើតាមរបាយការណ៍ស្វាគមន៍លោកទូច ឆៃ នាយកសាខា បានគូសបញ្ជាក់ ថា សាលាគោលដៅ ទូទាំងខេត្ត សរុប មាន៥០ ក្នុងនេះ មានសកលវិទ្យាល័យ ៧ និង វិទ្យាល័យ ៤៣ – មានទីប្រឹក្សាយុវជន ៨៦នាក់ និងយុវជនកាកបាទក្រហម ២,១៨៥នាក់ ។ ចំពោះ យុវជនកាកបាទក្រហមកម្ពុជា ទាំង ២០០នាក់ ដែល បាន បំពាក់ កន្សែង ក្នុង ពិធី នេះ គឺមកពីវិទ្យាល័យ ចំនួន ៤ ក្នុងក្រុងកំពង់ចាម និងស្រុកកំពង់សៀម រួមមាន វិទ្យាល័យតេជោហ៊ុនសែន បឹងកុក- វិទ្យាល័យព្រះសីហនុ វិទ្យាល័យដីដុះ និង វិទ្យាល័យសម្តេច ជួនណាត ។ ជាមួយនឹង ការបំពាក់កន្សែង និងមួក , ឯកឧត្តម អ៊ុន ចាន់ដា ក្នុងនាម ប្រធានគណ:កម្មាធិការ សុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ក៏បានផ្តល់ជូនដល់ យុវជន កាកបាទក្រហម ទាំង ២០០នាក់- ទីប្រឹក្សាយុវជន ៤នាក់, នាយកវិទ្យាល័យ ៤នាក់ និងអ្នកស្ម័គ្រចិត្ត ២០ នាក់នូវ មួកសុវត្ថិភាព ម្នាក់ ១ ផងដែរ ៕

Leave a Reply