សម្តេចតេជោ ហ៊ុន សែន ផ្ដាំផ្ញើដល់ពលរដ្ឋនៅឃ៉ំព្រះដាក់ ខេត្តសៀមរាប ស្ងប់ចិត្ត រដ្ឋមិនមានការប៉ះពាល់ណាមួយឡើយ

សម្ដេចតេជោ ហ៊ុន សែន បានធ្វើការផ្ដាំផ្ញើដល់ប្រជាពលរដ្ឋនៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ថា សូមរក្សាភាពស្ងប់ស្ងាត់ ស្ងប់ចិត្ត យើងមិនទៅរុះរើទេ។ សម្ដេចបញ្ជាក់ថា ខ្ញុំនឹងបញ្ជូនឯកឧត្តម ជា សុផារ៉ា ជាមួយនឹងលោកជំទាវ ភឿង សកុណា ដើម្បីជួបជាមួយប្រជាពលរដ្ឋនៅថ្ងៃស្អែក។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទចក្ខុវិស័យកម្ពុជា ឆ្នាំ២០២២ នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២

នាយករដ្ឋមន្ត្រីគុយបា សន្យាខិតខំពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យរឹងមាំជាមួយកម្ពុជា

នៅក្នុងឱកាសជួបសម្តែងការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស (Manuel Marrero Cruz) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋគុយបា បានសន្យាខិតខំពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យរឹងមាំជាមួយកម្ពុជា

ទូតកម្ពុជានៅជប៉ុនជូនដំណឹងពីការកែសម្រួលវិធានការព្រំដែនចំពោះអ្នកដំណើរចូលទៅជប៉ុន

ទូតកម្ពុជានៅជប៉ុនជូនដំណឹងពីការកែសម្រួលវិធានការព្រំដែនចំពោះអ្នកដំណើរចូលទៅជប៉ុន

កម្ពុជា​សម្តែង​ការព្រួយបារម្ភ ចំពោះ​ការបាញ់​សាកល្បង​កាំជ្រួច​មី​ស៊ី​ល​ផ្លោង​របស់​កូរ៉េខាងជើង​

អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃព្រះរាជាណាចក្រ​​​កម្ពុជា បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​ការបាញ់​សាកល្បង​កាំជ្រួច​មី​ស៊ី​ល​ផ្លោង​ដែល​ធ្វើឡើង​ដោយ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​កាលពី​ថ្ងៃទី​៤ ខែតុលា​ឆ្នាំ​២០២២​នេះ​ដែលជា​ការរំលោភ មួយទៀត​លើ​សេចក្តីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​និង​ដែល​អាច​បង្កឱ្យមាន​ភាព​តានតឹង​និង​គំរាមកំហែង​ដល់​សន្តិភាព​និង​ស្ថិរភាព​ក្នុង​តំបន់

សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំកម្មវិធី «សមាធិរលឹកដួងព្រះវិញ្ញាណក្ខន្ធ» សម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅសួនច្បារខាងមុខព្រះបរមរាជវាំង

សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នឹងរៀបចំកម្មវិធី «សមាធិរលឹកដួងព្រះវិញ្ញាណក្ខន្ធ» សម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ នៅសួនច្បារខាងមុខព្រះបរមរាជវាំង

សម្តេចតេជោ ហ៊ុន សែន សម្ដែងការសោកស្តាយចំពោះការបាញ់សាកល្បងកាំជ្រួចមីស៊ីលផ្លោងរបស់កូរ៉េខាងជើងឆ្លងកាត់ប្រទេសជប៉ុន

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានសម្ដែងការសោកស្តាយចំពោះការបាញ់សាកល្បងកាំជ្រួចមីស៊ីលផ្លោងរបស់កូរ៉េខាងជើងឆ្លងកាត់ប្រទេសជប៉ុន។ សម្ដេចក៏មិនយល់ស្របចំពោះការភ្ជាប់ដែនដីបួនរបស់អ៊ុយក្រែនមកក្នុងទឹកដីរុស្ស៊ី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានទាក់ទងនឹងជំនួបទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស​ នាយករដ្ឋមន្រ្តីគុយបាដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃអង្គារទី៤ខែតុលាឆ្នាំ២០២២

សប្បុរសជនផ្តល់អំណោយ ដល់រដ្ឋបាលខេត្តកំពង់ចាម ដើម្បីចូលរួមគាំទ្រដល់ការរៀបចំពិធីប្រណាំងទូក « »

នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញទទួលអំណោយពីសប្បសជននានា បានចូលរួមឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ និងថវិកា ដើម្បីគាំទ្រការរៀបចំពិធីប្រណាំងទូក « ង » នៅក្នុងក្រុងកំពង់ចាម នាថ្ងៃទី១០ ខែតុលា ខាងមុខនេះ ។
សប្បុរសជនដែលបានចូលរួមឧបត្ថម្ភ

សហភាពសហព័ន្ធយុវជនកម្ពុជា សូមចូលរួមអបអរសាទរចំពោះទិវាគ្រូបង្រៀនក្រោមប្រធានបទ “គ្រូបង្រៀនយើង អនាគតយើង ប្រទេសយើង”

សហភាពសហព័ន្ធយុវជនកម្ពុជា សូមចូលរួមអបអរសាទរចំពោះទិវាគ្រូបង្រៀនក្រោមប្រធានបទ “គ្រូបង្រៀនយើង អនាគតយើង ប្រទេសយើង”

សម្តេចភក្តី សាយ ឈុំ អនុញ្ញាតអោយ ឯកឧត្តម ម៉ានូអែល ម៉ារេរ៉ូ គ្រុស នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋគុយបា និងគណៈប្រតិភូ អញ្ជើញចូលជួបសម្តែងការគួរសម…

នាព្រឹកថ្ងៃពុធ ១០កើត ខែអស្សុជ ឆ្នាំខាល ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ ឯកឧត្តម ម៉ានូអែល ម៉ារេរ៉ូ គ្រុស នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋគុយបា និងគណៈប្រតិភូ អញ្ជើញចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលឯកឧត្តម និងគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ នាំយកអំណោយមនុស្សធម៍កាកបាទក្រហមខេត្ត ចែកជូនប្រជាពលរដ្ឋជួបការលំបាកខ្វះខាត ចាស់ជរា និងជនងាយរងគ្រោះ ចំនួន៣៨ គ្រួសារ ក្នុងភូមិ២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ

នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណ:អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន បានដឹកនាំមន្ត្រី និងសហការីសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ នាំយកអំណោយមនុស្សធម៍កាកបាទក្រហមខេត្ត ចែកជូនប្រជាពលរដ្ឋជួបការលំបាកខ្វះខាត ចាស់ជរា និងជនងាយរងគ្រោះ ចំនួន៣៨ គ្រួសារ ក្នុងភូមិ២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ