ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលបាលខេត្តកំពង់ស្ពឺ អញ្ជើញសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៨.៤២៤ក្បាលដី ស្មើរនិង៦.០៦៦គ្រួសារ ក្នុងឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច

នារសៀលថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន០៩ភូមិ រួមមានភូមិបន្ទាយរកា ភូមិក្រសាំងខ្ពស់ ភូមិត្រពាំងប្រិយ៍ ភូមិក្រាំងគរ ភូមិក្រាំងក្រូច ភូមិដក់ពរ ភូមិព្រៃទទឹង ភូមិដូង និងភូមិព្រៃការហៀច ស្ថិតក្នុងឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ដែលរៀបចំដោយមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ។ ពិធីប្រារព្ធនៅសាលាឃុំក្រាំងដីវ៉ាយ

លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង ចុះត្រួតពិនិត្យអគារសិក្សាដែលបាក់បែក និងពិនិត្យទីតាំងដើម្បីត្រៀមសាងសង់អគារសិក្សាថ្មី

រសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ លោកម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង និងលោក ប៉ាវ សុធីរ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង បានអញ្ជើញចុះត្រួតពិនិត្យអគារសិក្សាដែលបាក់បែក និងពិនិត្យទីតាំងដើម្បីត្រៀមសាងសង់អគារសិក្សាថ្មី នាពេលខាងមុខនេះ នៅសាលាបឋមសិក្សារោងដំរី សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកនាយករងរដ្ឋបាល លោកចៅសង្កាត់ជើងទឹក ក្រុមប្រឹក្សាសង្កាត់ លោកស្រីនាយិកា និងលោកគ្រូ អ្នកគ្រូសាលាបឋមសិក្សារោងដំរី

លោក ម៉ននី បណ្ឌិត ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាក្រុងព្រៃវែង បានរៀបចំកិច្ចប្រជុំប្រចាំខែ សីហាឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តរបស់អនុសាខាក្រុង

នាឱកាសនោះ លោក ប្រធានគណៈកម្មាធិការអនុសាខាក្រុង បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសមាជិក សមាជិកា ពីសំណាក់ ឯកឧត្តមប្រធានគណៈកម្មាធិការសាខាខេត្ត ជាពិសេស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង

សម្តេចភក្តី សាយ ឈុំ ទទួលជួបសំណេះសំណាលសួរសុខទុក្ខ សមាជិក សមាជិកាគណបក្ស សង្កាត់ជ័យជម្នះ និងសង្កាត់ចតុមុខ ..…

ព្រឹកថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពស២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ នៅវិមាន៧មករា សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋាន រាជធានីភ្នំពេញ បានអញ្ជើញទទួលជួបសំណេះសំណាលសួរសុខទុក្ខមន្ត្រី និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចំនួន១០០នាក់ មកពីសង្កាត់ចំនួនពីរ គឺសង្កាត់ជ័យជម្នះ និងសង្កាត់ចតុមុខ នៃខណ្ឌដូនពេញ រាជធានីភ្នំពេញ…៕

ឯកឧត្ដម គួច ចំរើន អញ្ជើញចូលរួមជាគណៈអធិបតី អបអរសាទរ រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៤ និងដាំដើមឈើ ចំនួន ១៥៨៣ដើម នៅស្រុកអង្គស្នួល

មានប្រសាសន៍ក្នុងពិធីនេះដែរ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងនូវការកោតសរសើរ ចំពោះខណ្ឌរដ្ឋបាលព្រៃឈើកណ្ដាល ដែលបានយកចិត្តទុកដាក់បណ្ដុះកូនឈើ និងដាំកូនឈើនាពេលនេះ។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ខណ្ឌរដ្ឋបាលព្រៃឈើកណ្ដាល រាល់ការដាំដើមឈើទាំងប៉ុន្មានដើមនៅថ្ងៃនេះ ត្រូវតែមើលថែ ថែទាំ ស្រោចទឹកអោយឈើនេះលូតលាស់ធំទៅៗ ចៀសវាងឆ្នាំក្រោយមានតែដីមិនមានដើមឈើដែលយើងបានដាំនៅថ្ងៃនេះ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ទទួលជួបពិភាក្សាការងារ ជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា ស្ដីពីការបង្កើតសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តកំពង់ស្ពឺ

នាព្រឹកថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា ស្ដីពីការបង្កើតសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តកំពង់ស្ពឺ ដែលរៀបចំនៅសាលប្រជុំ កង ហ៊ាង ជាន់ទី១ អគាររដ្ឋបាលខេត្ត

អភិបាលខេត្តព្រះវិហារ ទទួលជួបសម្តែងការគួរសម និង ពិភាក្សាការងារ ជាមួយគណៈប្រតិភូទីភ្នាក់ងារស្វីស ដើម្បីកិច្ចអភិវឌ្ឍ និងសហប្រិបត្តិការ SDC ដឹកនាំដោយ លោក Reto Robert Grueninger នាយកទីភ្នាក់ងារស្វីសដើម្បីកិច្ចអភិវឌ្ឍ និងសហប្រិបត្តិការ SDC

នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នៅសាលសវនការសាលាខេត្ត អគារអង្គភាពច្រកចេញចូលតែមួយ ឯកឧត្តម គឹម រិទ្ធី អភិបាលនៃ គណៈអភិបាលខេត្តព្រះវិហារ បានទទួលជួបសម្តែងការគួរសម និង ពិភាក្សាការងារ ជាមួយគណៈប្រតិភូទីភ្នាក់ងារស្វីស ដើម្បីកិច្ចអភិវឌ្ឍ និងសហប្រិបត្តិការ SDC ដឹកនាំដោយ លោក Reto Robert Grueninger នាយកទីភ្នាក់ងារស្វីសដើម្បីកិច្ចអភិវឌ្ឍ និងសហប្រិបត្តិការ SDC

លោកជំទាវ មិថុនា ភូថង និងលោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញសាកសួរសុខទុក្ខមាតា របស់ព្រះចៅអធិការវត្តព្រែកស្វាយ ដែលកំពុងសម្រាកព្យាបាលជំងឺ

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងលោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញសាកសួរសុខទុក្ខមាតា របស់ព្រះចៅអធិការវត្តព្រែកស្វាយ ដែលកំពុងសម្រាកព្យាបាលជំងឺ។

លោកជំទាវ មិថុនា ភូថង ទទួលស្វាគមន៍ ឯកឧត្តម ផាក ជុងវ៉ូក (Park Jung-Wook) ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណង ស្វែងយល់ពីសក្តានុពលខេត្តកោះកុង និងគោលនយោបាយ លើក ទឹកចិត្ត របស់រដ្ឋបាលខេត្ត

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ពិតជាមានសេចក្តីសោមន្សក្រៃលែង ដោយបានទទួលស្វាគមន៍ចំពោះវត្តមាន របស់គណៈប្រតិភូ ដែលដឹកនាំដោយ ឯកឧត្តម ផាក ជុងវ៉ូក (Park Jung-Wook) ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញមកបំពេញបេសកកម្មនៅលើទឹកដីនៃខេត្តកោះកុងរបស់យើងខ្ញុំ នាឱកាសនេះ ក្នុងគោលបំណង ស្វែងយល់ពីសក្តានុពលខេត្តកោះកុង និងគោលនយោបាយ លើក ទឹកចិត្ត របស់រដ្ឋបាលខេត្ត

ឯកឧត្តម ប៉េង ពោធិ៍សា អញ្ជើញចូលរួមកិច្ចប្រជុំវិសាមញ្ញលើកទី១ អាណត្តិទី៤​ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង

នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤នេះ នៅសាលប្រជុំនន្ទីរ អគារ ខ សាលាខេត្ត មានរៀបចំកិច្ចប្រជុំវិសាមញ្ញលើកទី១​ អាណត្តិទី៤​ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម​ ម៉ែន​ វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្ដម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត​ លោកនាយករងទីចាត់ការធនធានមនុស្សសាលាខេត្ត​ លោកនាយករងទីចាត់រដ្ឋបាលសាលាខេត្ត​ និងលោកប្រធានការិយាល័យសរុប​ និងព័ត៌មានសាលាខេត្ត​