ឯកឧត្តម ថង សាវុន អញ្ជើញចុះទស្សនាភ្នំណាំលៀរ ដើម្បីពិនិត្យ និងកែលម្អតំបន់នេះ ឲ្យកាន់តែមានភាពទាក់ទាញ សម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិ មកទស្សនាកាន់តែច្រើនឡើង

បន្ទាប់ពីពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាសាមគ្គីរួចមក ឯកឧត្តម ថង សាវុន អភិបាលខេត្ត រួមទាំងលោក អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងទាំងបី សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត /ស្រុក និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះទស្សនាភ្នំណាំលៀរ ដើម្បីពិនិត្យ និងកែលម្អតំបន់នេះ ឲ្យកាន់តែមានភាពទាក់ទាញ សម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិ មកទស្សនាកាន់តែច្រើនឡើង

ឯកឧត្តម ថង សាវុន ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត /ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែន និងបានពិនិត្យបង្គោលព្រំដែន ដែលបានបោះរួច

នៅរសៀលថ្ងៃអាទិត្យ ១៤ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ថង សាវុន អភិបាលខេត្ត ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត /ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែន និងបានពិនិត្យបង្គោលព្រំដែន ដែលបានបោះរួច តាមខ្សែក្រវ៉ាត់ព្រំដែន ជាប់ព្រំប្រទល់កម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្តស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី

លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញពិនិត្យមើលការដេគ័រតុបតែងសាលប្រជុំធំថ្មី ត្រៀមសម្រាប់កិច្ចប្រជុំនានា

ល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញពិនិត្យមើលការដេគ័រតុបតែងសាលប្រជុំធំថ្មី ត្រៀមសម្រាប់កិច្ចប្រជុំនានា នៅពេលខាងមុខ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំ ចូលរួមសន្និបាតគណៈកម្មាធិការកាកបាទក្រហមកម្ពុជា អាណត្តិទី៦

នាព្រឹកថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាជាមួយគណៈកម្មាធិការ និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត ត្រៀមរៀបចំចូលរួមសន្និបាតគណៈកម្មាធិការកាកបាទក្រហមកម្ពុជា អាណត្តិទី៦ ពិធីរៀបចំនៅសាលប្រជុំ កង ហ៊ាង ជាន់ទី១ អគាររដ្ឋបាលសាលាខេត្តកំពង់ស្ពឺ

ឯកឧត្តមបណ្ឌិត អភិបាលខេត្តកំពង់ស្ពឺ៖ លើកទឹកចិត្តដល់សិស្សានុសិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវខិតខំសិក្សារៀនសូត្រ សូមកុំព្រួយបារម្ភរឿង….

នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងមន្ត្រីរាជការក្រោមឱវាទ បានអញ្ជើញជួបសំណេះសំណាលលេីកទឹកចិត្ត និងពាំនាំការសាកសួរសុខទុក្ខពី ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដល់លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្សថ្នាក់ទី១២ កំពុងរៀនបំប៉នត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ នៅវិទ្យាល័យកំពង់ស្ពឺ

ឯកឧត្តមបណ្ឌិត អភិបាលខេត្តកំពង់ស្ពឺ៖ រួមកម្លាំងសាមគ្គីភាព ភាពទទួលខុសត្រូវខ្ពស់ ជម្រុញលើកទឹកចិត្តអោយការបំពេញការងារទទួលបានប្រាក់កម្រៃ

នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តមអភិបាលរងខេត្ត លោកអភិបាលស្រុក ប្រធានអនុប្រធានមន្ទីរពាក់ព័ន្ធ បានអញ្ជើញចុះសួរសុខទុក្ខ និងពិសាអាហារសាមគ្គីជាមួយបងប្អូនកម្មករកម្មការិនីប្រមាណជា ១១.៤៩០ នាក់ នៅក្នុងរោងចក្រ Wingstar Sheo ស្ថិតនៅក្នុងភូមិអង្គសុគន្ធា ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ

ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញចុះសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅរោងចក្រស្បែកជើង វីងស្តាស៊ូ ដែលស្ថិតនៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ

រសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចុះសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅរោងចក្រស្បែកជើង វីងស្តាស៊ូ ដែលស្ថិតនៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ

ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម អញ្ជើញបិទវគ្គអប់រំនយោបាយ កម្រិត១​ ជំនាន់ទី២៧​

នៅរសៀលថ្ងៃអាទិត្យ ទី១៨ ខែសីហា ឆ្នាំ២០២៤
ឯកឧត្ដម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន អនុប្រធានប្រចាំការគណបក្សខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គអប់រំនយោបាយគណបក្ស កម្រិត១​ ជំនាន់ទី២៧​ ដែលរៀបចំឡើងដោយគណបក្សខេត្តកំពង់ចាម

លោកជំទាវ បាន ស្រីមុំ អញ្ជើញចូលរួមកម្មវិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តប៉ៃលិន និងទស្សនកិច្ចមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកខេត្ត

ព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមកម្មវិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តប៉ៃលិន និងទស្សនកិច្ចមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកខេត្ត ក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល

លោកជំទាវ បាន ស្រីមុំ ចុះពិនិត្យ និងពង្រឹងសន្តិសុខ តាមព្រំប្រទល់ច្រកចេញចូលខេត្តប៉ៃលិន និងណែនាំដល់កងកម្លាំងនៅតាមគោលដៅ រក្សាអោយបានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ

រាត្រីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងជាអភិបាលខេត្តប៉ៃលិន បានអញ្ជើញចុះពិនិត្យ និងពង្រឹងសន្តិសុខ តាមព្រំប្រទល់ច្រកចេញចូលខេត្តប៉ៃលិន និងណែនាំដល់កងកម្លាំងនៅតាមគោលដៅ រក្សាអោយបានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ