ឯកឧត្តម មាន ចាន់យ៉ាដា ដឹកនាំក្រុមការងាររដ្ឋបាលខេត្តឧត្តរមានជ័យ ចូលរួមកិច្ចប្រជុំសាមញ្ញលើកទី០៣ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤
នៅព្រឹកថ្ងៃទី២២ខែសីហា ឆ្នាំ២០២៤ រដ្ឋបាលខេត្តឧត្តរមានជ័យបានបើកកិច្ចប្រជុំសាមញ្ញលើកទី០៣ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ ដោយមានការអញ្ជីញចូលរួមពី ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យនិងដោយមានការអញ្ជីញចូលរួមពីឯកឧត្តមលោកជំទាវអភិបាលរងខេត្តឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តនិងលោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញលោកអភិបាលក្រុង/ស្រុកទាំង០៥និងលោកនាយករដ្ឋបាលលោក លោកស្រីនាយករងរដ្ឋបាល និងប្រធានក្រុមប្រឹក្សាក្រុង/ស្រុក លោកមេបញ្ជាការងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ