នាឱកាសនោះ លោក ប្រធានគណៈកម្មាធិការអនុសាខាក្រុង បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសមាជិក សមាជិកា ពីសំណាក់ ឯកឧត្តមប្រធានគណៈកម្មាធិការសាខាខេត្ត ជាពិសេស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ។
កិច្ចប្រជុំមានរបៀបវារៈដូចខាងក្រោម:
១.មតិបើកកិច្ចប្រជុំ ដោយលោកប្រធាន គណៈកម្មាធិការអនុសាខាក្រុង
២.របាយការណ៍លទ្ធផលការអនុវត្តការងារប្រចាំខែ
៣. ពិភាក្សាលើការជ្រើរើសមន្ត្រីកិច្ចសន្យារបស់អនុសាខាក្រុង
៤ . រៀបចំសមាសភាពយុវជនស្មក្រចិត្តកាកបាទក្រហមក្រុងដើម្បីត្រៀមបើកបណ្តុះបណ្តាលនៅសាលាវិទ្យាល័យ ហ៊ុន សែន កំពង់លាវ និងវិទ្យាល័យព្រះអង្គឌួង
៥.មតិចូលរួមរបស់សមាជិកអង្គប្រជុំ
៦.មតិបូកសរុប និងបិទកិច្ចប្រជុំ ដោយលោកម៉ននី បណ្ឌិតប្រធានគណៈកម្មាធិការ អនុសាខាក្រុង
ជាកិច្ចបញ្ចប់នៃកិច្ចប្រជុំ លោកប្រធានគណៈកម្មាធិការអនុសាខាក្រុង បានមានប្រសាសន៍ផ្តាំផ្ញើដល់ លោក លោកស្រី សមាជិក សមាជិកា ដែលបានអញ្ជើញចូលរួម សូមអនុវត្តតាមខ្លឹមសារនៃកិច្ចប្រជុំ អោយមានប្រសិទ្ធភាព ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិក សមាជិកា អនុសាខា មន្រ្ដីប្រចាំការ សរុបវត្តមានចំនួន ១២នាក់ ស្រី ៣នាក់។