នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នៅសាលសវនការសាលាខេត្ត អគារអង្គភាពច្រកចេញចូលតែមួយ ឯកឧត្តម គឹម រិទ្ធី អភិបាលនៃ គណៈអភិបាលខេត្តព្រះវិហារ បានទទួលជួបសម្តែងការគួរសម និង ពិភាក្សាការងារ ជាមួយគណៈប្រតិភូទីភ្នាក់ងារស្វីស ដើម្បីកិច្ចអភិវឌ្ឍ និងសហប្រិបត្តិការ SDC ដឹកនាំដោយ លោក Reto Robert Grueninger នាយកទីភ្នាក់ងារស្វីសដើម្បីកិច្ចអភិវឌ្ឍ និងសហប្រិបត្តិការ SDC។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ទីរអង្គភាពពាក់ព័ន្ធមួយចំនួន ព្រមទាំងគណៈប្រតិភូ អមដំណើរ ទីភ្នាក់ងារស្វីសដើម្បីកិច្ចអភិវឌ្ឍ និងសហប្រតិបត្តិការ SDC ជាច្រើនរូប។
ដំណើរទស្សកិច្ចនេះ និងជួបសំដែងការគួរសមនាឱកាសនេះ នឹងផ្តល់ឱកាសដល់លោក Reto Grueninger ក៏ដូចជា គណៈប្រតិភូទីភ្នាក់ងារស្វីស ដើម្បីកិច្ចអភិវឌ្ឍ និងសហប្រតិបត្តិការ SDC បានសិក្សាស្វែងយល់នូវទិដ្ឋភាពផ្ទាល់អំពី គម្រោងនានាដែលទទួលបានការគាំទ្រហិរញ្ញប្បទានពី SDC និងបែបបទនៃកិច្ចសហការរវាង SDC ជាមួយអង្គការដៃគូនានា នៅក្នុងប្រទេសកម្ពុជា។ ក៏ដូចជាបានស្វែងយល់អំពីទិដ្ឋភាពទូទៅ ការងារអាទិភាព និងបញ្ហាប្រឈម នានានៃកិច្ចអភិវឌ្ឍ ក្នុងខេត្តព្រះវិហារទាំងមូល។