ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលបាលខេត្តកំពង់ស្ពឺ អញ្ជើញសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៨.៤២៤ក្បាលដី ស្មើរនិង៦.០៦៦គ្រួសារ ក្នុងឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច

នារសៀលថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន០៩ភូមិ រួមមានភូមិបន្ទាយរកា ភូមិក្រសាំងខ្ពស់ ភូមិត្រពាំងប្រិយ៍ ភូមិក្រាំងគរ ភូមិក្រាំងក្រូច ភូមិដក់ពរ ភូមិព្រៃទទឹង ភូមិដូង និងភូមិព្រៃការហៀច ស្ថិតក្នុងឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ដែលរៀបចំដោយមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ។ ពិធីប្រារព្ធនៅសាលាឃុំក្រាំងដីវ៉ាយ

នារសៀលថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន០៩ភូមិ រួមមានភូមិបន្ទាយរកា ភូមិក្រសាំងខ្ពស់ ភូមិត្រពាំងប្រិយ៍ ភូមិក្រាំងគរ ភូមិក្រាំងក្រូច ភូមិដក់ពរ ភូមិព្រៃទទឹង ភូមិដូង និងភូមិព្រៃការហៀច ស្ថិតក្នុងឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ដែលរៀបចំដោយមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ។ ពិធីប្រារព្ធនៅសាលាឃុំក្រាំងដីវ៉ាយ។

ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត កងកម្លាំងទាំងបី លោកអភិបាលស្រុក លោកប្រធានមន្ទីររៀបចំដែនដីសំណង់ និងសូរិយោដីខេត្ត ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត ព្រមទាំងអាជ្ញាធរស្រុក ព្រមទាំងប្រជាពលរដ្ឋសរុបប្រមាណជា១០០០នាក់៕