ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម គួច ចំរើន ដឹកនាំប្រតិភូខេត្តកណ្ដាល អញ្ជើញគោរពរវិញ្ញាណក្ខន្ធសព មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ហ៊ុន ហេងគង់
រសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ប្រតិភូខេត្តកណ្ដាល ដឹកនាំដោយឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញគោរពរវិញ្ញាណក្ខន្ធសព របស់មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ហ៊ុន ហេងគង់ ដែលត្រូវជាឪពុកបង្កើត របស់ឯកឧត្តម គង់ សោភ័ណ្ឌ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលបានទទួលមរណភាពនៅថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១២:០៦ នាទី ក្នុងជន្មាយុ ៨៤ឆ្នាំ ដោយជរាពាធ