ឯកឧត្ដម គួច ចំរើន អញ្ជើញពិនិត្យស្ថានភាពព្រំដែនរវាងខេត្តកណ្ដាល ខេត្តតាកែវ និងប្រទេសវៀតណាម ព្រមទាំងសំណេះសំណាលជាមួយកំលាំងឈរជើងការពារព្រំដែន
នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បន្ទាប់ពីអមដំណើរឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី រួចមកឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងកងកម្លាំងទាំង៣ អាជ្ញាធរស្រុកកោះធំ និងក្រុងសំពៅពូន បានអញ្ជើញពិនិត្យស្ថានភាពព្រំដែនរវាងខេត្តកណ្ដាល ខេត្តតាកែវ និងប្រទេសវៀតណាម ព្រមទាំងសំណេះសំណាលជាមួយកំលាំងឈរជើងការពារព្រំដែនផងដែរ