សម្ដេចតេជោ ហ៊ុន សែន គ្រោងនឹងទៅចូលរួមប្រជុំអាស៊ាននៅប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃ២៤មេសាខាងមុខ

នៅលើទំព័រហ្វេសប៊ុកនៅថ្ងៃទី១៦មេសាឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសរសេរថា ដោយភារកិច្ចខានមិនបានក្នុងការចូលរួមប្រជុំអាស៊ាននាថ្ងៃទី២៤ មេសា ២០២១ ខាងមុខនៅរដ្ឋធានីហ្សាកាតាប្រទេសឥណ្ឌូណេស៊ី។ កិច្ចការដែល សម្ដេចត្រូវធ្វើដើម្បីការពារការឆ្លងកូវីដ-១៩ ស្របតាមវិធានការសុខាភិបាល ដំបូងគឺសម្ដេចត្រូវចាក់វ៉ាក់សាំងដូសទី២នៅថ្ងៃទី២០ មេសា ២០២១ ដែលមុននោះគ្រោងចាក់នៅថ្ងៃទី២៩ មេសា ២០២១។