រដ្ឋបាលរាជធានីភ្នំពេញ៖ ទីតាំងចាក់វ៉ាក់សាំងជូនអ្នករត់ម៉ូតូកង់បី (ក្រុមហ៊ុន និងឯកជន) ពីថ្ងៃទី១៤-១៨ ខែមេសា

ក្រសួងការបរទេស និងសហប្រតិបត្តការអន្តរជាតិ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការចាប់ផ្តើមរៀបចំចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបុគ្គលិកបរទេស ព្រមទាំងគ្រួសារ និងបុគ្គលិកខ្មែររបស់អង្គការមិនមែនរដ្ឋាភិបាលបរទេស ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១។
ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា អះអាងថា “ការប្រយុទ្ធប្រឆាំងរបស់កម្ពុជាទៅនឹងមេរោគកូវីដ១៩គោរពតាមគោលការណ៍នីត្យានុកូលភាព ភាពចាំបាច់ និងសមាមាត្រ”
សាលារាជធានីភ្នំពេញ សម្រេចបន្តដាក់ចេញបន្តវិធានការបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ នៅភូមិសាស្រ្តរាជធានីភ្នំពេញ រយៈពេល២សប្តាហ៍បន្ថែមទៀត ចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។
រសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្ដម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត កំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំក្រុមការងារចុះអនុវត្តសេចក្ដីសម្រេចរបស់រដ្ឋបាលស្ដីពីការផ្អាកបណ្ដោះអាសន្ន មណ្ឌលសុខភាពក្រឡា ស្ថិតក្នុងភូមិត្រពាំងជ្រៃ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាមដោយសារបុគ្គលិកនៃមណ្ឌលសុខភាពនេះបានប៉ះពាល់ផ្ទាល់ដោយអចេតនាជាមួយអ្នកកើតជំងឺកូវីដ-១៩។
នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តអមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រី ពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធ ទាំង៣ប្រភេទ បានអញ្ជើញចុះពិនិត្យ សកម្មភាពកម្លាំងមានសមត្ថកិច្ចដែលកំពុងឈរជើងអនុវត្តបទបញ្ជា របស់រាជរដ្ឋាភិបាល ស្តីពីការដាក់កំហិត លើការធ្វើដំណើរចេញ-ចូលខេត្តរតនគិរី ក្នុងគោលបំណងបង្ការ និងទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ-១៩ នៅព្រំប្រទល់រវាងខេត្តរតនគិរី និងខេត្តមណ្ឌលគិរី នៅភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់(ផ្លូវជាតិលេខ៧៦) និង ព្រំប្រទល់ខេត្តរតនគិរី-ស្ទឹងត្រែង ត្រង់ចំណុចស្ពានស្រែពក ឃុំស្រែ អង្រ្គង ស្រុកកូនមុំ (ផ្លូវជាតិលេខ៧៨)។
នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាមបានប្រារព្ធពិធីសូត្រមន្តប្រោះព្រំសុំសេចក្តីសុខ សេចក្តីចម្រើន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥ ដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុខ ក្រោមអធិបតីភាព ឯកឧត្តមអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម, ឯកឧត្តមខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត។
នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះបានបើកដំណើរការមណ្ឌលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈនានា សមាគមនិយោជក និងបងប្អូនកម្មករនិយោជិតតាមរោងចក្រ សហគ្រាស ជាជនជាតិខ្មែរ និងបរទេស ចំនួន៤ទីតាំងបន្ថែមទៀត នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រួមមាន រោងចក្រនីអាន់ ឃីដ(ខេមបូឌា), រោងចក្រមីនេបៀ(ខេមបូឌា) , រោងចក្រ វាយ.ដាប់បែលយូ ហ្គ្រីនវ៉េ ថិចស្ថាយ និង អិន.វី.ស៊ី ខបភើរេសិន (វីតាល់)។
រដ្ឋបាលខេត្តកំពង់ចាម សម្រេចផ្អាកជាបណ្តោះអាសន្ន ហាងអ៊ុតសក់វិជ្ជតា រចនាម៉ូត ដែលមានទីតាំងស្ថិតនៅភូមិទី២ ហាងស្រីឡែន សំអាងការ ដែលមានទីតាំងស្ថិតនៅភូមិទី១ សង្កាត់វាលវង់ និងភោជនីយ៍ដ្ឋាន ក្រវ៉ាន់ ដែលស្ថិតនៅភូមិជ្រោយថ្ម សង្កាត់បឹងកុក
រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៩៨រូប ដែលជាករណីឆ្លងក្នុងសហគមន៍