អភិបាលខេត្តប៉ៃលិនថ្លែងអំណរគុណទឹកចិត្តបងប្អូនដែលផ្ញើសារមកចង់ជួយ, អាចជួយបានគ្រាន់តែគោរពអនុវត្តអោយមុឹងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាល

លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន តាមរយៈបណ្តាញសង្គម Facebook ផ្ទាល់របស់លោកជំទាវ បានថ្លែងអំណរគុណ ដល់ពុកម៉ែបងប្អូនកូនក្មួយជាទីគោរពស្រលាញ់ទាំងអស់ ដែលបានផ្ញើរសារ ចង់ចូលរួមជួយ ក្រុមការងារប្រយុទ្ធទប់ស្កាត់មេរោគ កូវីដ-១៩, ចង់ជួយដល់កងទ័ពកំលាំងជួរមុខ កងទ័ព អាវស កងទ័ព អាវក្រហម កងទ័ពអាវ ខៀវ រួមទាំងមន្រ្តីរាជការគ្រប់មន្ទីរ អង្គភាព មានការហត់នឿយខ្លាំងណាស់ ។