សុវណ្ណី ឡោ

សុវណ្ណី ឡោ

សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង រៀបចំពិធីបំពាក់កន្សែង  ជូនយុវជនកាកបាទក្រហមកម្ពុជា ប្រចាំវិទ្យាល័យកោះស្តេច និងវិទ្យាល័យព្រែកស្មាច់ ក្នុងស្រុកគិរីសាគរ

សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានរៀបចំពិធីបំពាក់កន្សែង ជូនយុវជនកាកបាទក្រហមកម្ពុជា ប្រចាំវិទ្យាល័យកោះស្តេច ចំនួន១៨នាក់ និងវិទ្យាល័យព្រែកស្មាច់ចំនួន១៨នាក់ សរុប៣៦នាក់ ក្នុងស្រុកគិរីសាគរ ក្រោមអធិបតីភាព លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដែលមានការអញ្ញើញចូលរួមពី គណៈកម្មាធិការសាខា/អនុសាខា អាជ្ញាធរឃុំកោះស្តេច លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកក្រក យុវជនកាយរិទ្ធ ស្រុកសរុបចំនួន៦៦នាក់ ស្រី៤៨នាក់ ថ្ងៃអង្គារ ១០ កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ។

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីសូត្រមន្តឡើងអាគាររដ្ឋបាលខេត្តថ្មី

នៅរសៀលថ្ងៃ អង្គារ៍ ១០ កើត ខែមិគសិរ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២១ រដ្ឋបាលខេត្តមណ្ឌលគិរី បាននិមន្តព្រះសង្ឃចំនួន ៥អង្គ ធ្វើពិធីសូត្រមន្តឡើងអាគាររដ្ឋបាលខេត្តថ្មី ក្រោមអធិបតីភាព ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ដោយមានការចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត និងមន្ត្រីរាជការចំណុះរដ្ឋបាលសាលាខេត្តមណ្ឌលគិរី ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញទទួល ជែលលាងដៃចំនួន៦៧៣កេស​ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនសាខាកាកកាទក្រហមកម្ពុជា​ខេត្តត្បូងឃ្មុំ

រសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណកម្មាធិកាសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ បានអញ្ជើញទទួល ជែលលាងដៃចំនួន៦៧៣កេស ស្មើនឹងប្រមាណ១,០៧៦៨ដប ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទីមួយ កាកបាទក្រហមកម្ពុជា ផ្តល់ជូនសាខាកាកកាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ។

សមាគមនារីខេត្តត្បូងឃ្មុំ ប្រគល់ផ្ទះជូនប្រជាពលរដ្ឋ ដែលជួបការលំបាក

រសៀលថ្ងៃ១៤ ធ្នូ ២០២១នេះ លោកជំទាវ ម៉េង វ៉ាន់ដានីន ប្រធានកិត្តិយសសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ បានអញ្ជើញប្រគល់ផ្ទះទំហំ ទទឹង០៤ម៉ែត្រ បណ្ដោយ០៦ម៉ែត្រ ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្ត និងលោកជំទាវ ម៉េង វ៉ាន់នីន ផ្ទាល់ជូនដល់អ្នកមីង ទុយ អឿន ដែលជួបការលំបាក។

គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន ប្រជុំរៀបចំសន្តិសុខសណ្តាប់ធ្នាប់ក្នុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខ

នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត រសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត  បានដឹកនាំកិច្ចប្រជុំរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ដោយកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ អភិបាលក្រុង/ស្រុក កងកំលាំងប្រដាប់អាវុធទាំង ៣ប្រភេទ និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធផងដែរ។

រដ្ឋមន្ត្រីការបរទេសកម្ពុជាលើកឡើងអំពីចំណុចអាទិភាពសំខាន់ៗរបស់កម្ពុជា និងឯកសារសមិទ្ធផល សម្រាប់ដំណើរការកសាងសហគមន៍អាស៊ាន នៅឆ្នាំក្រោយ

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានគូសបញ្ជាក់ពីសារៈសំខាន់នៃស្មារតីអាស៊ានក្នុងនាមជាគ្រួសាររួបរួមគ្នា ដែលមានសមាជិកចំនួនដប់ប្រទេស ដែលស្មារតីនេះ គឺជាកត្តាជំរុញនៃមូលបទរបស់ប្រធានអាស៊ានឆ្នាំ២០២២ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីចំណុចអាទិភាពសំខាន់ៗរបស់កម្ពុជា និងឯកសារសមិទ្ធផល សម្រាប់ដំណើរការកសាងសហគមន៍អាស៊ាន នៅឆ្នាំក្រោយ ព្រមទាំងការយកចិត្តទុកដាក់បន្ទាន់ ចំពោះការបង្កើតឱ្យមានដំណើរការប្រកបដោយសន្តិវិធីក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ដែលគួរតែជាកម្មសិទ្ធិរបស់មីយ៉ាន់ម៉ា និងដឹកនាំដោយមីយ៉ាន់ម៉ា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១។

លទ្ធផលនៃកិច្ចប្រជុំរវាង រដ្ឋមន្រ្តីការបរទេសអាស៊ាន និងរដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃក្រុមប្រទេស G7 នៅទីក្រុងលីវឺភូល ចក្រភពអង់គ្លេស

លទ្ធផលនៃកិច្ចប្រជុំរវាង រដ្ឋមន្រ្តីការបរទេសអាស៊ាន និងរដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃក្រុមប្រទេស G7 នៅទីក្រុងលីវឺភូល ចក្រភពអង់គ្លេស

ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង អញ្ជើញជួបសំណេះសំណាល ជាមួយអ្នករស់នៅជាមួយមេរោគអេដស៍ គ្រួសារចាស់ជរា នៅស្រុកស្រែអំបិល

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខា ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញជួបសំណេះសំណាល ជាមួយអ្នករស់នៅជាមួយមេរោគអេដស៍ គ្រួសារចាស់ជរា សរុបចំនួន ៧០នាក់ និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមចំនួន ២៥នាក់ នៅស្រុកស្រែអំបិល ខេត្តកោះកុង។

អគារមជ្ឈមណ្ឌលប្រមូលផ្តុំកសិផលនៅខេត្តប៉ៃលិន របស់គម្រោងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធននឹងអាកាសធាតុ ត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ

ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវអគារមជ្ឈមណ្ឌលប្រមូលផ្តុំកសិផល (Collecting Center) របស់គម្រោងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធននឹងអាកាសធាតុ ស្ថិតនៅភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ យក់ សម្បត្តិ ចុះត្រួតពិនិត្យសំណង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ

នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១នេះ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចុះត្រួតពិនិត្យសំណង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ យ៉ាងថ្មីស្រឡាង ក្រោយបញ្ចប់ការងារសំណង់ស្របតាមប្លង់រចនា ដើម្បីទទួលយកនៃការបញ្ចប់គម្រោងរបស់ក្រុមហ៊ុន China Railway Construction Group Co., Ltd. ដែលជាអ្នកម៉ៅការទូទៅ ។