សុវណ្ណី ឡោ

សុវណ្ណី ឡោ

អភិបាលខេត្តប៉ៃលិន អញ្ជើញចូលរួមកិច្ចប្រជុំ ក្រុមប្រឹក្សាខេត្ត អាណត្តទី៣

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណអភិបាលខេត្តប៉ៃលិន បានដឹកនាំរដ្ឋបាលខេត្ត ចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៣០ ក្រុមប្រឹក្សាខេត្ត អាណត្តទី៣ ក្រោមអធិបតីភាពឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន តាមរយៈប្រព័ន្ធទំនាក់ទំនងវីដេអូ ហ្សូម ។

អំណោយជាអាវរងារ ស្បៀងអាហារ និងថវិកា របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានចែកជូនអ្នកស្ម័គ្រចិត្តកាកបាទក្រហមខេត្តត្បូងឃ្មុំ និងលោកតាលោកយាយចាស់ជរា មានជីវភាពខ្វះខាត

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណកម្មាធិកាសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន និងឯកឧត្តម ស៊ាក ឡេង អនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីភាព ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ០៥ ធ្នូ ២០២១ ក្រោមប្រធានបទ៖ “ស្ម័គ្រចិត្តពេលនេះ ដើម្បីអនាគតរបស់យើងទាំងអស់គ្នាបន្តធ្វើសកម្មភាព ដោយមិនឈប់ឈរឡើយ” ដែលរៀបចំឡើងដោយ សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ នៅសាលាស្រុកពញាក្រែក។

អភិបាលខេត្តមណ្ឌលគីរី និងប្រធានប្រឹក្សាខេត្ត នាំអំណោយជូនពលរដ្ឋក្រីក្រ ចាស់ជរា ចំនួន១១០គ្រួសារ…

នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុក បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាល ផ្តល់ជូនពលរដ្ឋក្រីក្រ ជនចាស់ជរា ជនពិការ កុមារកំព្រា ចំនួន ១១០គ្រួសារ ដែលប្រព្រឹត្តទៅនៅសាលាស្រុកពេជ្រាដា

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អញ្ជើញជួបសំណេះសំណាល និងស្វែងយល់ពីរបៀបរបបការងារ ជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅសាលាស្រុកសណ្ដាន់

នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅសាលាស្រុកសណ្ដាន់ ដើម្បីស្វែងយល់ពីភូមិសាស្រ្ត របៀបរបបការងារ និងដើម្បីស្គាល់គ្នា ដោយសារឯកឧត្តមត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ក្រោយពីបានបំពេញភារកិច្ច ជាអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។

ប្រធានកាកបាទក្រហមកម្ពុជា អំពាវនាវអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា រួមកម្លាំង ពង្រីកសកម្មភាពជួយពលរដ្ឋងាយរងគ្រោះ

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអំពាវនាវដល់យុវជន និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា នៅតាមសហគមន៍ ត្រូវរួមកម្លាំងសាមគ្គីភាព ពង្រឹង និងពង្រីកសកម្មភាពកសាងភាពធន់ ដើម្បីផ្តល់សេវាជួយប្រជាពលរដ្ឋ ងាយរងគ្រោះ ឲ្យបានឆាប់រហ័ស ទាន់ពេលវេលា ។

រាជរដ្ឋាភិបាលសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង បង្ការនិងបង្ក្រាបសេវាទូរគមនាគមន៍ឆ្លងដែនខុសច្បាប់

រាជរដ្ឋាភិបាលសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង បង្ការនិងបង្ក្រាបសេវាទូរគមនាគមន៍ឆ្លងដែនខុសច្បាប់

អភិបាលខេត្តកំពង់ធំ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋ ចំនួន ៥៧៥គ្រួសារ ស្មើនឹង ១.២៧៣ប័ណ្ណ នៅស្រុកសណ្តាន់

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋចំនួន ៥៧៥គ្រួសារ ស្មើនឹង ចំនួន ១.២៧៣ប័ណ្ណ ស្ថិតនៅក្នុងភូមិវាលព្រីងក្រោម ឃុំឈើទាល ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

ក្រសួងសុខាភិបាល នឹងរៀបចំបទសម្ភាសន៍ ដើម្បីធ្វើបច្ចុប្បន្នភាពអំពីវីរុសបំប្លែងថ្មីអូមីក្រុង នៅថ្ងៃទី៩ធ្នូ

ក្រសួងសុខាភិបាល នឹងរៀបចំបទសម្ភាសន៍រួមគ្នាមួយរវាង លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងលោកស្រី លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ដើម្បីធ្វើបច្ចុប្បន្នភាពអំពី វីរុសកូវីដ-១៩ បំប្លែងថ្មីឈ្មោះ អូមីក្រុង នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១។

អាកាសធាតុនៅកម្ពុជា នឹងចុះត្រជាក់ដល់១៧អង្សាសេ

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ ១៤ ខែធ្នូ ឆ្នាំ២០២១ ដោយបានបញ្ជាក់ថា អាកាសធាតុនៅកម្ពុជានឹងចុះ ត្រជាក់ដល់១៧អង្សាសេ។

ប្រមុខ WHO រិះគន់ប្រទេសនានា ជុំវិញការរឹតបន្តឹងលើអ្នកដំណើរពីអាហ្វ្រិកខាងត្បូង ដោយសារព្រួយបារម្ភពីវីរុសបំប្លែងថ្មី អូមីក្រុង

អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម បានរិះគន់ធ្ងន់ៗចំពោះប្រទេសទាំងឡាយណា ដែលបានដាក់ការររឹតត្បិត និងហាមឃាត់ទៅលើអ្នកដំណើរពីតំបន់អាហ្វ្រិកខាងត្បូង ចំពោះមុខស្ថានការណ៍បន្ទាន់ បង្កឡើងដោយវីរុសកូវីដ១៩បំប្លែងថ្មី អូមីក្រុង។