ពិធីប្រគល់ជែលលាងដៃចំនួន ៦០០កេស (ស្មើនឹង ១២,០០០ដប) ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង អនុសាខាកាកបាទក្រហមកម្ពុជា ៧ក្រុង-ស្រុក ព្រមទាំងមន្ទីរពេទ្យបង្អែកខេត្ត និងសាលារៀនគោលដៅ នៅក្នុងខេត្តកោះកុង

នៅព្រឹកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១នេះ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានបន្តប្រគល់ជែលលាងដៃចំនួន ៦០០កេស (ស្មើនឹង ១២,០០០ដប) បានប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង អនុសាខាកាកបាទក្រហមកម្ពុជាទាំង ៧ក្រុង-ស្រុក ព្រមទាំងមន្ទីរពេទ្យបង្អែកខេត្ត និងសាលារៀនគោលដៅ នៅក្នុងខេត្តកោះកុង ក្រោមអធិបតីភាពលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង និងមានការអញ្ជើញចូលរួមពីគណៈកម្មាធិការសាខា ប្រធាន ឬតំណាងអនុសាខាទាំង៧ក្រុង/ស្រុក ប្រធានមន្ទីរពេទ្យបង្អែកខេត្ត លោកគ្រូអ្នកគ្រូតំណាងសាលាគោលដៅ ក្រុមប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមសរុបចំនួន ៧៨នាក់ ។