សុវណ្ណី ឡោ

សុវណ្ណី ឡោ

សកម្មជនអតីត​CNRP​ ១១៦នាក់​ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា​

សកម្មជនអតីត​CNRP​ ចំនួន១១៦នាក់ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានស្ម័គ្រចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នៅពេលដែលបក្សប្រឆាំងមួយនេះត្រូវបានរំលាយដោយតុលាការកំពូល និងនៅក្រោយពេលដែលពួកគាត់បានយល់ច្បាស់ពីគោលនយោបាយ និងសកម្មភាពនៃអំពើល្អរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តម ង្វៀន សួនហ្វុក ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

នៅវេលាម៉ោង៨ និង៤០នាទីព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ង្វៀន សួនហ្វុក ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយម វៀតណាម អមដំណើរដោយ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជារដ្ឋមន្ត្រីអមគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា នៅវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ឯកឧត្តម ង្វៀន សួនហ្វ៊ុក ប្រធានរដ្ឋនៃសាធារណសង្គមនិយមវៀតណាម អញ្ជើញចូលក្រាបថ្វាយបង្គំ សម្តេចព្រះអភិសេរីសុគន្ធាមហាសង្ឃរាជាធិបតី កត្តិឧទេសបណ្ឌិត ប៊ួរ គ្រី

មហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ង្វៀន សួនហ្វ៊ុក ប្រធានរដ្ឋនៃសាធារណសង្គមនិយមវៀតណាម អមដំណើរដោយ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទេសចរណ៏ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់អមដំណើរ បានអញ្ជើញចូលក្រាបថ្វាយបង្គំ សម្តេចព្រះអភិសេរីសុគន្ធាមហាសង្ឃរាជាធិបតី កត្តិឧទេសបណ្ឌិត ប៊ួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៅក្នុងទីអារាមវត្តស្វាយពពែ រាជធានីភ្នំពេញ ដើម្បីចង់ស្វែងយល់ឲ្យកាន់តែច្បាស់ពីវិស័យ ព្រះពុទ្ធសាសនានៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

រាជរដ្ឋាភិបាលនឹងសាងសង់ស្ពានមួយកន្លែងទៀតឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ឯកភាព​ឲ្យ​សាងសង់​ស្ពាន​មួយទៀត ឆ្លងកាត់​ទន្លេបាសាក់​នៅ​ត្រង់​ចាក់​អង្រែ​ក្រោម រាជធានី​ភ្នំពេញ ។ នេះ​បើ​តាម​រដ្ឋមន្ត្រីក្រសួង​សាធារណការ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ក្នុង​ជួប​សំណេះសំណាល​ជាមួយ​និស្សិត​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន​២០២០-២០២១ នៃ​វិទ្យាស្ថាន​តេ​ជោ សែន សាធារណការ និង​ដឹក​ជញ្ជូន កាលពីរ​ថ្ងៃ​ទី​២១ ធ្នូ នៅ​ទីស្តីការក្រសួង​បាន​លើក​ឡើង អំពី​គម្រោង​សាងសង់​ស្ពាន​មួយ​កន្លែង​ទៀត​ឆ្លងកាត់​ទន្លេបាសាក់​នៅ​ចាក់​អង្រែ​ក្រោម រាជធានី​ភ្នំពេញ ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ ឆ្លងកាត់​ស្ពាន​ព្រះ​មុនី​វង្ស​សព្វថ្ងៃ។

អភិបាលខេត្តប៉ៃលិន ដឹកនាំក្រុមការងារចុះពិនិត្យកែលម្អសោភ័ណភាព និងសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈ

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារ និងអាជ្ញាធរក្រុង~ស្រុក ចុះពិនិត្យការកែលម្អសោភ័ណភាព និងសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈ ការដាក់បង្គោលភ្លើងបំភ្លឺផ្លូវ តាមស្ពាន ការស្ថាបនាផ្លូវលំថ្មី និងការសាងសង់ទ្រូងផ្លូវ និងត្រៀមដាក់បង្គោលភ្លើងថ្មី នៅទីប្រជុំជនក្រុងប៉ៃលិន និងទីប្រជុំជនព្រំ ។

ឯកឧត្តម ថង សាវុន ចុះពិនិត្យមើលវឌ្ឍនភាពការងារស្ដារ និងសាងសង់ទំនប់លើ និងទំនប់ក្រោម ដែលបច្ចុប្បន្ននេះ ក្រុមការងារសាងសង់ សម្រេចបាន ៣០%

នាព្រឹកថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពការងារស្ដារ និងសាងសង់ទំនប់លើ និងទំនប់ក្រោម ដែលបច្ចុប្បន្ននេះ ក្រុមការងារដឹកនាំដោយ លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត បានសាងសង់ សម្រេចបាន ៣០% សម្រាប់ជាប្រភពទឹកដ៏សំខាន់មួយ សម្រាប់ផលិតទឹកស្អាតជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុងសែនមនោរម្យ និងជាកន្លែងលំហែកម្សាន្តរបស់ភ្ញៀវជាតិ និងអន្តរជាតិផងដែរ៕

ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ

ព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ។

អភិបាលខេត្តមណ្ឌលគីរី បើកកិច្ចប្រជុំត្រួតពិនិត្យ និងពង្រឹងរបៀបរបបការងារ អង្គភាពចំណុះរដ្ឋបាលខេត្ត

នាព្រឹកថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២១ នៅសាលប្រជុំរដ្ឋបាលខេត្តមណ្ឌលគិរី បានបើកកិច្ចប្រជុំ គណ:អភិបាល ដើម្បីត្រួតពិនិត្យ និងពង្រឹងរបៀបរបបការងារ របស់ទីចាត់ការ និងអង្គភាព ចំណុះឧ្យរដ្ឋបាលខេត្ត។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថង វុន អភិបាល នៃគណ:អភិបាលខេត្តមណ្ឌលគិរី៕

អភិបាលខេត្តមណ្ឌលគីរី អនុញ្ញាតឱ្យប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តមណ្ឌលគិរី ចូលជួបសំដែងការគួរសម…

នារសៀលថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអនុញ្ញាតឱ្យ លោក លឹម ស្រេង ប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តមណ្ឌលគិរី និងលោក ណាល់ វិចិត្រ ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ " ក.ប.ប. "ខេត្តមណ្ឌលគិរី ព្រមទាំងសហការី ចូលជួបសំដែងការគួរសម។

ឯកឧត្តម ថង សាវុន អញ្ជើញចូលរួមពិធីប្រកាសកាន់មុខតំណែង ប្រធានមន្ទីរផែនការខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន

នៅព្រឹកថ្ងៃទី២០​ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តបានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរផែនការខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ ដែលមានការចូលរួមពីសំណាក់ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត​ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សា លោក​ លោកស្រី អភិបាលរងខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត រួមទាំងប្រធានមន្ទីរផែនការមកពីបណ្តាខេត្តជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំអគារក្រុមប្រឹក្សាខេត្ត។