សម្តេចប្រធានព្រឹទ្ធសភា អបអរសាទរសម្តេចតេជោ ហ៊ុន សែន ដែលទទួលបានយុត្តិធម៌ និងភាពស្អាតស្អំ ពីតុលាការប្រទេសបារាំង ក្នុងសំណុំរឿងប្តឹង សម រង្ស៊ី ពីបទបរិហាកេរ្តិ៍

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​ នៃព្រះរាជាណាចក្រកម្ពុជា អបអរសាទរសម្តេចតេជោ ហ៊ុន សែន ដែលទទួលបានយុត្តិធម៌ និងភាពស្អាតស្អំ ពីតុលាការប្រទេសបារាំង ក្នុងសំណុំរឿងប្តឹង សម រង្ស៊ី ពីបទបរិហាកេរ្តិ៍ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ សូមផ្ញើសារសម្តែងនូវការអបអរសាទរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលទទួលបានយុត្តិធម៌ និងភាពស្អាតស្អំ ពីតុលាការយុត្តិធម៌ទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងសំណុំរឿងបរិហាកេរ្តិ៍ ប្តឹងទណ្ឌិត សម រង្ស៉ី

(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​ នៃព្រះរាជាណាចក្រកម្ពុជា អបអរសាទរសម្តេចតេជោ ហ៊ុន សែន ដែលទទួលបានយុត្តិធម៌ និងភាពស្អាតស្អំ ពីតុលាការប្រទេសបារាំង ក្នុងសំណុំរឿងប្តឹង សម រង្ស៊ី ពីបទបរិហាកេរ្តិ៍ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ សូមផ្ញើសារសម្តែងនូវការអបអរសាទរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលទទួលបានយុត្តិធម៌ និងភាពស្អាតស្អំ ពីតុលាការយុត្តិធម៌ទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងសំណុំរឿងបរិហាកេរ្តិ៍ ប្តឹងទណ្ឌិត សម រង្ស៉ី។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា សេចក្តីសម្រេចរបស់តុលាការទីក្រុងប៉ារីស ប្រទេសបារាំង ដែលសម្រេចថា «សម្តេចតេជោ ហ៊ុន សែន មិនមានការពាក់ព័ន្ធនឹងការស្លាប់របស់ លោក ហុក ឡង់ឌី» នោះ គឺជាការផ្តល់យុត្តិធម៌ និងភាពស្អាតស្អំជូនសម្តេច តាមពាក្យស្លោក មាសសុទ្ធមិនខ្លាចភ្លើង។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះតុលាការបារាំង ដែលបានផ្តល់យុត្តិធម៌ និងភាពស្អាតស្អំសម្រាប់សម្តេច ដោយបញ្ជាក់ថា អ្វីដែលលើកឡើងដោយទណ្ឌិត សម រង្ស៉ី គឺជារឿងបរិហារកេរ្តិ៍យ៉ាងធ្ងន់ធ្ងរលើសម្តេច និងសម្រេចថា សម្តេចមិនមានការពាក់ព័ន្ធជាមួយនឹងករណីស្លាប់របស់ លោក ហុក ឡង់ឌី នោះទេ។

សម្តេចប្រធានព្រឹទ្ធសភា តាងនាមសមាជិក សមាជិកាព្រឹទ្ធសភា មន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សម្តេចសូមសម្តែងនូវការអបអរសាទរដ៏ស្មោះស្ម័គ្របំផុត និងសេចក្តីសោមនស្សរីករាយឥតឧបមាជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដោយតុលាការរបស់ប្រទេសបារាំង លើបណ្តឹងបរិហារកេរ្តិ៍ចំពោះសម្តេច។

ក្នុងសារលិខិតរបស់សម្តេចប្រធានព្រឹទ្ធសភា បានបន្តថា ការទទួលបានយុត្តិធម៌ និងភាពស្អាតស្អំ គឺជាសក្ខីភាព និងជាមហាកិត្តិយសដ៏ធំធេងឧត្តុង្គឧត្តមបំផុតចំពោះ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលជាបិតាស្ថាបនិកសន្តិភាពរបស់ជាតិ ក្នុងកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងខ្លាចនឿយហត់ក្នុងបេសកកម្មពលិកម្មគ្រប់សព្វបែបយ៉ាងក្នុងបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា និងប្រជាជនកម្ពុជាគ្រប់ៗរូប ឱ្យទទួលបានមហាសន្តិភាព បង្រួបបង្រួមជាតិ ធានាឯករាជ្យជាតិ អធិបតេយ្យភាព ស្ថិរភាពព្រមទាំងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ រហូតមានភាពល្បីរន្ទឺក្នុងសកលលោក។

ក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លាឧត្តុង្គឧត្តមនេះ សម្តេចប្រធានព្រឹទ្ធសភា សមាជិក សមាជិកាព្រឹទ្ធសភា និងមន្រ្តីរាជការ នៃអគ្ឡលេខាធិការដ្ឋានព្រឹទ្ធសភា សូមគោរពជូនពរ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីទាំងអស់ សូមទទួលបាននូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

Leave a Reply