សុវណ្ណី ឡោ

សុវណ្ណី ឡោ

រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៤០ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣

នាព្រឹកថ្ងៃពុធ ១០ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២នេះ នៅសាលប្រជុំ រដ្ឋបាលខេត្តមណ្ឌលគិរី (អាគារសែនមនោរម្យ) បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៤០ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំកិច្ចប្រជុំបោះឆ្នោតបំពេញបន្ថែមសមាជិកអចិន្រ្តៃយ៍ និងសមាជិកនៃគណៈកម្មាធិការគណបក្សក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំកិច្ចប្រជុំបោះឆ្នោតបំពេញបន្ថែមសមាជិកអចិន្រ្តៃយ៍ និងសមាជិកនៃគណៈកម្មាធិការ គណបក្សក្រសួង នាព្រឹកថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២

លោកជំទាវ បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៤០ ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣

ព្រឹកថ្ងៃអង្គារ៍ ០៩កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ រដ្ឋបាលខេត្តប៉ៃលិន ដឹកនាំដោយលោកជំទាវ បាន ស្រីមុំ បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៤០ ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ក្រោមអធិបតីភាពឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន

សុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី៤១

សុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី៤១

កម្ពុជាដកចេញវិធានការសុខាភិបាលមួយចំនួនទៀតសម្រាប់ជន បរទេស ដែលចូលមកប្រទេសកម្ពុជា, មិនតម្រូវឲ្យប ង្ហាញសេចក្ដីប្រកាសសុខភាព ឬវិញ្ញាបនបត្រវ៉ាក់សាំង

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ដដកចេញវិធានការសុខាភិបាលមួយចំនួន សម្រាប់ជនបរទេសដែលចូលមកប្រទេសកម្ពុជា ដោយមិនតម្រូវឲ្យបង្ហាញសេចក្ដីប្រកាសសុខភាពរបស់អ្នកដំណើរ និងបណ្ណ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពេញលេញនៅពេលមកដល់កម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២

ទឹកជំនន់ជន់លិចភូមិស្ថានពលរដ្ឋ៖ ភ្លាមៗ អភិបាលខេត្តត្បូងឃ្មុំ ចុះសួរសុខទុក្ខ នាំយកអំណោយកាកបាទក្រហមខេត្តចែកជូនពលរដ្ឋ៥២គ្រួសារ ដែលបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព

ក្រោយទឹកទន្លេមេគង្គបន្តហក់ឡើង បណ្តាលជន់លិចភូមិស្ថាន ផ្ទះសម្បែង និងដំណាំរបស់បងប្អូនប្រជាពលរដ្ឋរស់នៅតាមមាត់ទន្លេក្នុងស្រុកត្បូងឃ្មុំ ភ្លាមៗឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានណែនាំឲ្យអាជ្ញាធរជម្លៀសបងប្អូនមកកាន់ទីទួលសុវត្ថិភាព ជាបណ្តោះអាសន្ន ក្នុងឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ

អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងចាត់ចែងក្រុមការងារ បន្ទាប់ពីភ្លៀងមួយមេធំ បណ្តាលអោយហូរលិចកំណាត់ផ្លូវជាតិលេខ៥៩

យប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងចាត់ចែងកម្លាំងក្រុមការងារ អាជ្ញាធរមូលដ្ឋានជួយដល់ប្រជាពលរដ្ឋភ្លាមៗ បន្ទាប់ពីភ្លៀងបានធ្លាក់មួយមេធំបន្ថែម បណ្តាលអោយហូរលិចកំណាត់ផ្លូវជាតិលេខ៥៩ ចំណុចទីប្រជុំជនស្រុកសាលាក្រៅ និងកំណាត់ផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៥៩ ឆ្ពោះទៅទីប្រជុំជនឃុំស្ទឹងត្រង់ ព្រមទាំងប្រជាពលរដ្ឋដែលបានរងគ្រោះដោយការហូរច្រោះដីភ្នំមកលើលំនៅដ្ឋាន ទៅទីមានសុវត្ថិភាព បានរួចផុតអាយុជីវិតទាន់ពេលវេលា

រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំកិច្ចប្រជុំការងារគណៈបញ្ជាការឯកភាពខេត្ត

នាព្រឹកថ្ងៃទី ០៣ ខែ តុលា ឆ្នាំ២០២២ ឯកឧត្តម ថន សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងខេត្តចំនួន០៦ លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក មេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ តាមរយះប្រព័ន្ធវីដេអូ Zoom ពីសាលប្រជុំសាលាខេត្តមណ្ឌលគិរី

អភិបាលខេត្តប៉ៃលិន នាំយកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅឃុំស្ទឹងត្រង់

រសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានដឹកនាំយុវជនកាកបាទក្រហមខេត្ត និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមទាំងក្រុមការងារ អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លាសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន

ព្រឹទ្ធសភាកម្ពុជា ផ្ញើលិខិតអំណរសាទរការប្រារព្ធមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី២០ របស់គណបក្សកុម្មុយនីស្តចិន

ព្រឹទ្ធសភាកម្ពុជា ផ្ញើលិខិតអំណរសាទរការប្រារព្ធមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី២០ របស់គណបក្សកុម្មុយនីស្តចិន