សម្តេចតេជោ ហ៊ុន សែន ផ្ដាំផ្ញើដល់ពលរដ្ឋនៅឃ៉ំព្រះដាក់ ខេត្តសៀមរាប ស្ងប់ចិត្ត រដ្ឋមិនមានការប៉ះពាល់ណាមួយឡើយ

សម្ដេចតេជោ ហ៊ុន សែន បានធ្វើការផ្ដាំផ្ញើដល់ប្រជាពលរដ្ឋនៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ថា សូមរក្សាភាពស្ងប់ស្ងាត់ ស្ងប់ចិត្ត យើងមិនទៅរុះរើទេ។ សម្ដេចបញ្ជាក់ថា ខ្ញុំនឹងបញ្ជូនឯកឧត្តម ជា សុផារ៉ា ជាមួយនឹងលោកជំទាវ ភឿង សកុណា ដើម្បីជួបជាមួយប្រជាពលរដ្ឋនៅថ្ងៃស្អែក។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទចក្ខុវិស័យកម្ពុជា ឆ្នាំ២០២២ នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២