រដ្ឋសភាសម្រេចជាឯកច្ឆន្ទបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តឱ្យ ឯកឧត្តម ឌិត ទីណាជារដ្ឋមន្ត្រីកសិកម្ម

រដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ បានបោះឆ្នោតគាំទ្រផ្ដល់សេចក្ដីទុកចិត្តដល់ ឯកឧត្តម ឌិត ទីណា ធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

រដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ បានបោះឆ្នោតគាំទ្រផ្ដល់សេចក្ដីទុកចិត្តដល់ ឯកឧត្តម ឌិត ទីណា ធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរដ្ឋសភា ស្ដីពីលទ្ធផលសម័យប្រជុំរដ្ឋសភា លើកទី៨ និតិកាលទី៦ នាថ្ងៃទី១៤ ខែតុលានេះ បានបញ្ជាក់ថា «អង្គសភាបានធ្វើការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើការបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយទទួលបានសំឡេងព្រមចំនួន ១១១ សំឡេង»។

គួរជម្រាបថា ឯកឧត្តម ឌិត ទីណា ត្រូវបានលោកនាកយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើទៅរដ្ឋសភា ដើម្បីរៀបចំការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីពេលថ្មីៗនេះ។ ការស្នើនេះ ធ្វើឡើងបន្ទាប់ពីឯកឧត្តម វេង សាខុន ត្រូវបានព្រះមហាក្សត្រខ្មែរ ចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងកាលពីថ្ងៃទី០៨ ខែតុលា កន្លងទៅ៕

Leave a Reply