នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ ម៉េង វ៉ាន់ដានីន នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនប្រជាពលរដ្ឋក្រីក្រជនងាយរងគ្រោះ ចំនួន៥៥គ្រួសារ នៅបរិវេណវត្តក្របីក្រៀក ឃុំឈូក ស្រុកក្រូចឆ្មារ។
ពិធីចែកអំណោយនេះ មានការចូលរួមពីសំណាក់ សមាជិក-សមាជិកា គណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត គណៈកម្មាធិការសាខាកាកបាទក្រហមស្រុក និងមន្ទីពាក់ព័ន្ធជុំវិញខេត្ត ។
សូមជម្រាបជូនថា អំណោយដ៏ថ្លៃថ្លាផ្ដល់ជូនក្នុង១គ្រួសារ ទទួលបាន៖ អង្ករ២៥គីឡូក្រាម មី ១ កេះ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១ យួរ ត្រីខ១០កំប៉ុង និងថវិកា ២០,០០០ រៀល ផងដែរ ព្រមទាំងចែកនំចំណីដល់កុមារាកុមារី ដោយក្តីអាណិតស្រលាញ់ផងដែរ ៕










