សុវណ្ណី ឡោ

សុវណ្ណី ឡោ

រដ្ឋមន្ដ្រីក្រសួងកសិកម្ម ធ្វើទស្សនកិច្ចសិក្សានៅរោងចក្រម៉ាស៊ីនកិនស្រូវ នៅខេត្តបាត់ដំបង ដើម្បីឈ្វេងយល់ពីខ្សែច្រវាក់បន្ទាប់នៃផលិតកម្មស្រូវនៅកម្ពុជា

ក្រោយពីបានទទួលអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២ ឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សិក្សាអំពីការផលិតស្រូវពូជគុណភាពខ្ពស់ ដើម្បីផ្គត់ផ្គង់ជូនដល់ប្រជាកសិករខ្មែរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកិច្ចប្រជុំបន្ទាន់មួយជាមួយភាគីពាក់ព័ន្ធនៅក្នុងខ្សែច្រវាក់ផលិតកម្មស្រូវ ដើម្បីពិភាក្សាអំពីរឿងនេះ

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញអបអរសាទរ ខួបលើកទី២៤ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១ តុលា ឆ្នាំ២០២២ “មនុស្សវ័យចាស់ជាមរតកដ៏សំខាន់ក្នុងការអភិវឌ្ឍគ្រួសារ និងសង្គមជាតិ”។

លោកជំទាវអភិបាលខេត្តកោះកុង បានជំរុញដល់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បន្តសម្របសម្រួលដោះស្រាយរាល់បញ្ហា ដែលមនុស្សចាស់កំពុងជួបប្រទះ ដើម្បីលើកកម្ពស់សុខុមាលភាពដល់ពួកគាត់។ មួយវិញទៀតសមាគមមនុស្សចាស់ ដែលកំពុងមានស្រាប់តាមមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ ជាសកម្មភាពមួយដ៏ល្អប្រពៃតបស្នងសងគុណ ដល់ពួកគាត់ជំនាន់មុនៗបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយបានរៀនសូត្រ និងត្រងត្រាប់តាម និងទទួលបាននូវភាពកក់ក្តៅដោយក្តីសង្ឃឹមជឿជាក់

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានរយៈពេល៩ខែ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២២

នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានរយៈពេល៩ខែ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២២ នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ

សម្តេចតេជោ ហ៊ុន សែន ណែនាំអាជ្ញាធរគ្រប់ថ្នាក់នៅក្នុងខេត្តពោធិ៍សាត់ យកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធិភាព

សម្តេចតេជោ ហ៊ុន សែន ណែនាំអាជ្ញាធរគ្រប់ថ្នាក់នៅក្នុងខេត្តពោធ៌សាត់ យកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធិភាព ។ ការថ្លែងរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីដូចនេះ ក្នុង ពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទូទាំងខេត្តពោធ៌សាត់ នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២

សេចក្តីបដិសេធ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំពោះលិខិតដែលបានផ្សព្វផ្សាយដោយក្រុមហ៊ុន French OL Group

េចក្តីបដិសេធ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំពោះលិខិតដែលបានផ្សព្វផ្សាយដោយក្រុមហ៊ុន French OL Group

រដ្ឋសភាថ្កោលទោសជនក្បត់ជាតិ សម រង្ស៊ី ដែលបានប្រមាថយ៉ាងងងើលចំពោះអង្គព្រះមហាក្សត្រ

រដ្ឋសភាថ្កោលទោសជនក្បត់ជាតិ សម រង្ស៊ី ដែលបានប្រមាថយ៉ាងងងើលចំពោះអង្គព្រះមហាក្សត្រ

សេចក្តីប្រកាសព័ត៌មាន
លទ្ធផលបណ្ដោះអាសន្នថ្ងៃទីប្រាំ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២

សេចក្តីប្រកាសព័ត៌មាន
លទ្ធផលបណ្ដោះអាសន្នថ្ងៃទីប្រាំ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២

គ.ជ.ប ប្រកាសលទ្ធផលថ្ងៃទី៤ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២, ពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី ៦៤,៣២៥នាក់

គ.ជ.ប ប្រកាសលទ្ធផលថ្ងៃទី៤ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២, ពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី ៦៤,៣២៥នាក់

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រារព្ធពិធីបិទអបអរសាទរ មហោស្រពសិល្បៈប្រឡងចម្រៀងបុរាណ-សម័យ ឆ្នាំ ២០២២

រដ្ឋបាលត្បូងឃ្មុំ ប្រារព្ធពិធីបិទអបអរសាទរ មហោស្រពសិល្បៈប្រឡងចម្រៀងបុរាណ-សម័យ ឆ្នាំ ២០២២ រៀបចំធ្វើឡើងដោយមន្ទូីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្ត ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅសាលប្រជុំធំសាលាខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២២ នេះ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយកទីចាត់ការសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត សិស្ស និស្សិត សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ បេក្ខជនប្រឡង និងអ្នកពាក់ព័ន្ធជាច្រើនរូប

គណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភា អញ្ជើញពិភាក្សា​ការងារ ជាមួយប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

ក្នុងឱកាសអញ្ជេីញបំពេញទស្សនកិច្ចផ្លូវករដ្ឋនៅ​ រដ្ឋធានីហាណូយ​ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នារសៀលថ្ងៃចន្ទ ១៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ គណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភា ដឹកនាំដោយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិភាក្សាការងារជាលក្ខណ:ទ្វេភាគី ជាមួយ ឯកឧត្តម ឯកឧត្តម វឿង ឌិញហ្វេ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមានរដ្ឋសភា