នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានបន្តនាំយកស្រូវពូជប្រមាណ ១៥៩,១៥០ គីឡូក្រាម ជាប្រភេទស្រូវស្រាល មិនប្រកាន់រដូវជូនប្រជាកសិករ ២០៨០គ្រួសារ នៅឃុំចំនួន១០ ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។
សូមបញ្ជាក់ថា ៖ ឃុំចំនួន១០ ក្នុងស្រុកក្រូចឆ្មារ ដែលទទួលបានស្រូវពូជនាឱកាសនោះ រួមមាន ៖ ឃុំទ្រា ព្រែកអាជី ក្រូចឆ្មារ ជំនីក រកាខ្នុរ កំពង់ទ្រាស ឈូក ប៉ើស១ ស្វាយឃ្លាំង និងឃុំប៉ើស២ សរុប២០៨០គ្រូសារ និងស្រូវពូជប្រមាណ ១៦០តោនផងដែរ៕











