សុវណ្ណី ឡោ

សុវណ្ណី ឡោ

សម្តេចភក្តីប្រធានព្រឹទ្ធសភា៖ លំហប្រជាធិបតេយ្យ និងសិទ្ធិធ្វើនយោបាយ បាននឹងកំពុងដំណើរការដោយសេរី គ្មានការរើសអើង និងគ្មានការគំរាមកំហែង

ក្នុងជំនួបទ្វេភាគីរវាងសភាកម្ពុជា និងសភាប្រើភាសាបារាំង ភាគីកម្ពុជាបានលើកឡើងថា លំហប្រជាធិបតេយ្យ និងសិទ្ធិធ្វើនយោបាយ បាននឹងកំពុងដំណើរការដោយសេរី គ្មានការរើសអើង និងគ្មានការគំរាមកំហែង មិនដូចការលើកឡើងរិះគន់មួយចំនួនឡើយ

សម្តេចវិបុលសេនាភក្តី សាយ ឈុំ៖ កម្ពុជាបើកចំហជាមួយមិត្តភក្តិបរទេស និងដៃគូអន្តរជាតិទាំងអស់ដែលចង់ឈ្វេងយល់អំពីស្ថានភាពនយោបាយ លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងការបញ្ចេញមតិនៅកម្ពុជា

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជូនប្រធានគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំង (APF) ថា “លំហប្រជាធិបតេយ្យ សិទ្ធិសេរីភាពបញ្ចេញមតិ សិទ្ធិធ្វើនយោបាយ សិទ្ធិក្នុងការជួបជុំរបស់ប្រជាពលរដ្ឋ គណបក្សនយោបាយ អង្គការសារព័ត៌មាន អង្គការសង្គមស៊ីវិល បាននិងកំពុងដំណើរការដោយសេរី គ្មានការរើសអើង និងគ្មានការគំរាមកំហែង។ សភាកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាផ្តល់សារៈសំខាន់ធ្វើកិច្ចសហប្រតិបត្តិការដោយ បើកចំហជាមួយមិត្តភក្តិបរទេស និងដៃគូអន្តរជាតិទាំងអស់ដែលចង់ឈ្វេងយល់អំពីស្ថានភាពនយោបាយ លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងការបញ្ចេញមតិនៅកម្ពុជា”

សម្ដេច សាយ ឈុំ ៖ សភាកម្ពុជា ដើរតួនាទីដ៏សកម្ម ក្នុងវេទិកាសភា និយាយភាសាបារាំង

សម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា សភាកម្ពុជា ដើរតួនាទីដ៏សកម្មក្នុងវេទិកាសភានិយាយ ភាសាបារាំង ទាំងក្នុងតំបន់ និងសកលលោក។

សេចក្តីប្រកាសព័ត៌មាន លទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ សម្រាប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២

សេចក្តីប្រកាសព័ត៌មាន លទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ សម្រាប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២

អភិបាលខេត្តត្បូងឃ្មុំ៖ ប្រកាសផ្ដល់កន្លែងស្នាក់នៅ និងផ្ញើកង់ម៉ូតូដោយឥតគិតថ្លៃ ជូនបេក្ខជនប្រឡងបាក់ឌុបនៅទូទាំងខេត្ត

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានប្រកាសពីការផ្ដល់ជូនកន្លែងស្នាក់នៅ​ និងផ្ញើកង់ម៉ូតូដោយឥតគិតថ្លៃ ជូនបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលនិងប្រព្រឹត្តទៅនៅថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២ ខាងមុខ នៅទូទាំងខេត្ត

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូននាយករដ្ឋមន្ត្រីចិន ចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់អតីតប្រធានាធិបតីចិន

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ បានផ្ញើសារលិខិតជូននាយករដ្ឋមន្ត្រីចិន ចូលរួមរំលែកទុក្ខ ដល់គ្រួសារចំពោះមរណភាព របស់អតីតប្រធានាធិបតីចិន លោក ជាំង ជីមីន កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២

ឯកឧត្តម គួច ចំរើន ពិនិត្យទីតាំងសាងសង់គិលានុបដ្ឋាន និងផ្ទះបាយនៅតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ

ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យទីតាំងសាងសង់គិលានុបដ្ឋាន និងអគារផ្ទះបាយនៅក្នុងតំបន់ប្រតិបត្តិការសឹងរងព្រះសីហនុ មានទីតាំងស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី អញ្ជើញជាអធិបតីក្នុងពិធីចែកពូជដំណាំដំឡូងបារាំង ដល់កសិករចំនួន ១២គ្រួសារ ស្ថិតក្នុងក្រុងសែនមនោរម្យ

នារសៀលថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីក្នុងពិធីចែកពូជដំណាំដំឡូងបារាំង ដល់កសិករចំនួន ១២គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានពូជដំឡូងបារាំងចំនួន ១៥០០គ្រាប់ ដែលប្រព្រឹត្តទៅនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្

សម្តេចភក្តី សាយ ឈុំ អនុញ្ញាតជូន ឯកឧត្តម Christophe-Andr1é Frassa ប្រធានគណៈកម្មការនយោបាយ APF និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម…

ព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ០៩:៥០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម Christophe-Andr1é Frassa ប្រធានគណៈកម្មការនយោបាយ APF និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម... ក្នុងឱកាសដែលឯកឧត្តម បានដឹកនាំគណៈប្រតិភូ អញ្ជើញមកបំពេញបេសកកម្ម នៅព្រះរាជាណាចក្រកម្ពុជា

អាជ្ញាធរសវនកម្មជាតិ បង្ហាញលទ្ធផល នៃដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់ការិយាល័យសវនកម្មជាតិនៃប្រទេសស៊ុយអែត នៅកម្ពុជា

តបតាមការអញ្ជើញរបស់លោកស្រីបណ្ឌិត សោម គីមសួគ៌ អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិនៃកម្ពុជា (អ.ស.ជ) លោកស្រី ហេលេណា លីនប៊ីក ( Helen Lindberg) អគ្គសវនករនៃការិយាល័យសវនកម្មជាតិ ស៊ុយអែត (SNAO) បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២