ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំវិសាមញ្ញលើកទី១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាល លោក លោកស្រីនាយកទីចាត់ការ ប្រធានអង្គភាព និងមន្ត្រីពាក់ព័ន្ធ។
របៀបវារៈ នៃកិច្ចប្រជុំវិសាមញ្ញ លើកទី១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង :
១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្ដីសម្រេច ស្ដីពីការបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារជូនគណៈអភិបាលខេត្ត ២-ពិនិត្យ និងអនុម័តលើការផ្លាស់ប្តូរកាលបរិច្ឆេទ នៃវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០២២ នៅស្រុកស្រែអំបិល ស្រុកបូទុមសាគរ ស្រុកគិរីសាគរ និង ស្រុកថ្មបាំង
៣-បញ្ហាផ្សេងៗ….។
ថ្ងៃសុក្រ ២ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២

























