សម្តេចភក្តី សាយ ឈុំ អនុប្រធានគណបក្ស អញ្ជើញជាអធិបតីសំណេះសំណាល និងដាក់សម្ពោធអោយប្រើប្រាស់ជាផ្លូវការ នូវស្នាក់ការថ្មី គណៈកម្មាធិការគណបក្ស ខេត្តព្រះសីហនុ…

នាព្រឹកថ្ងៃអាទិត្យ ៤កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីសំណេះសំណាល និងដាក់សម្ពោធអោយប្រើប្រាស់ជាផ្លូវការ នូវស្នាក់ការថ្មី គណៈកម្មាធិការគណបក្ស ខេត្តព្រះសីហនុ

(ព្រះសីហនុ)៖ នាព្រឹកថ្ងៃអាទិត្យ ៤កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីសំណេះសំណាល និងដាក់សម្ពោធអោយប្រើប្រាស់ជាផ្លូវការ នូវស្នាក់ការថ្មី គណៈកម្មាធិការគណបក្ស ខេត្តព្រះសីហនុ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា ភាពជោគជ័យក្នុងការកសាង និងអភិវឌ្ឍសង្គមកិច្ចសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ បានរំលេចអោយឃើញ ជោគជ័យដ៏ត្រចះត្រចង់របស់ខេត្តព្រះសីហនុ។

សម្តេចវិបុលសេនាភក្តី បានវាយតម្លៃចំពោះការខិតខំប្រឹងប្រែងរបស់គណបក្ស គ្រប់ថ្នាក់ គ្រប់ផ្នែក អាជ្ញាធរ កម្លាំងប្រដាប់អាវុធ និងប្រជាជន ខេត្តព្រះសីហនុទាំងមូល ដែលបានខិតខំប្រឹងប្រែងយ៉ាងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាកសាងខេត្តព្រះសហនុ អោយមានការរីកចម្រើនយ៉ាងឆាប់រហ័ស គួរជាទីមោទនៈ ដូចដែលយើងបានឃើញទាំងអស់គ្នាដោយផ្ទាល់ភ្នែកស្រាប់។ ជោគជ័យរបស់ខេត្តព្រះសីហនុ ពិតជាបានរួមចំណែក យ៉ាងមានប្រសិទ្ធភាពដល់ជោគជ័យរួមរបស់ប្រទេសជាតិយើងទាំងមូលផងដែរ។

សម្តេចវិបុលសេនាភក្តី បានបញ្ជាក់ទៀតថា ជោគជ័យដែលខេត្តសម្រេចបាននេះ មិនអាចកាត់ផ្តាច់បានពីការជួយឧបត្ថម្ភគាំទ្រយ៉ាងទាន់ពេលវេលា និងមានប្រសិទ្ធភាពពីក្រុមការងារគណបក្ស និងក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះសីហនុ បានឡើយ។

Leave a Reply