លោកជំទាវអភិបាលខេត្ត បានគូសបញ្ជាក់ថា ថ្ងៃនេះខ្ញុំពិតជាមានសេចក្តីរីករាយ ដែលបានស្តាប់នូវការប្រគំតន្ត្រី របស់ក្រុមភ្លេងកាយរឹទ្ធិខេត្តកោះកុង ខ្ញុំសូមសម្តែងនូវការអបអរសាទរ ចំពោះក្មួយៗពិតជាមានសមត្ថភាពខ្ពស់អាចធ្វើការប្រគំបានយ៉ាងពិរោះរណ្តំ។
ជាមួយគ្នានេះផងដែរ ខ្ញុំសូមថ្លែងអំណរគុណចំពោះក្រុមហ៊ុន ឆាយណា ហោធៀន ដែលបានឧបត្ថម្ភសម្លៀកកបំពាក់ដល់កីឡាករ ក្នុងទូទាំងខេត្តទាំង ៨៤ក្រុម ដែលមកពីរដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាពនានាជុំវិញខេត្ត ព្រមទាំងកីឡាករមហាជន ដែលជាកត្តាមួយបង្ហាញឱ្យឃើញពីចលនាកីឡាមានការរីកចំរើន និងគាំទ្រពីមូលដ្ឋាន។
មួយវិញទៀត បានបង្ហាញពីការចូលរួមក្នុងការទប់ស្កាត់ការរីករាលដាល នៃការប្រព្រឹត្តអំពើអសកម្មនានា ក្នុងមូលដ្ឋាន ទាំងសាមគ្គី ទាំងសុខភាព ដើម្បីត្រៀមចូលរួមក្នុងព្រឹត្តិការណ៍នានានៅក្នុងខេត្ត និងថ្នាក់ជាតិ ជាពិសេស ឆ្នាំ២០២៣ ខាងមុខនេះ ប្រទេសកម្ពុជានឹងក្លាយជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម។
ស្របពេលនេះដែរ លោកជំទាវ អភិបាល នៃគណៈអភិបាលខេត្ត ក៏បានសំណូមពរដល់អស់លោក លោកស្រី កីឡាករ និងសិស្សានុសិស្សទាំងអស់ ឱ្យចូលរួមគោរពច្បាប់ចរាចរ និងត្រូវជិះឱ្យស្របទិសចំពោះផ្លូវឯកទិស នៅត្រង់ផ្លូវសួនច្បារភ្លោះ៕
ថ្ងៃសុក្រ ២ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២







































