សុវណ្ណី ឡោ

សុវណ្ណី ឡោ

ឯកឧត្តម សុខ ឥសាន៖ ការ​បោះឆ្នោត ជា​រឿង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា បើ​ប្រជាពលរដ្ឋ​ ទៅ​បោះឆ្នោត​ដ៏​ច្រើន​លើសលប់ មាន​ភាគរយ​ខ្ពស់ នេះ​ជា​កត្តា​កំណត់​នៃ​ជ័យជំនះ នៃ​ការ​បោះឆ្នោត​នៅ​កម្ពុជា

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ឯកឧត្តម សុខ ឥសាន បាន​មានប្រសាសន៍​ថា ការ​បោះឆ្នោត ជា​រឿង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា ហើយ​មាន​តែ​មាន​ពលរដ្ឋ​កម្ពុជា​ប៉ុណ្ណោះ ទើប​អាច​កំណត់​ថា ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ ត្រឹម​ត្រូវ ឬ​មិន​ត្រឹម​ត្រូវ

សម្តេចភក្តី សាយ ឈុំ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រារព្ធពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត២ ជំនាន់ទី១

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃ យ៍គណៈកម្មាធិការកណ្តាល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រារព្ធពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត២ ជំនាន់ទី១ ជូនដល់សិក្ខាកាមដែលជាមន្ត្រីគណបក្សមកពីបណ្តាគណៈកម្មាធិការគណបក្សក្រសួង ស្ថាប័ន រាជធានី ខេត្ត និងអង្គការយុវជនគណបក្ស សរុប១០១ រូប នៅវិមាន៧មករា នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣នេះ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញចូលរួមក្នុងពិធីសម្ពោធមហាចេតិយតម្កល់អដ្ឋិធាតុយុទ្ធជន កងកម្លាំងប្រដាប់អាវុធសាមគ្គី សង្គ្រោះជាតិកម្ពុជា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម(X១៦)

នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូង អញ្ជើញចូលរួមក្នុងពិធីសម្ពោធមហាចេតិយតម្កល់អដ្ឋិធាតុយុទ្ធជន កងកម្លាំងប្រដាប់អាវុធសាមគ្គី សង្គ្រោះជាតិកម្ពុជា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម(X១៦) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

សំណង់អាគារទីស្នាក់ការគណបក្សប្រជាជន ស្រុកចំការលើ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

នៅព្រឹកថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម អមដោយអនុប្រធានប្រចាំការ និងសមាជិកអចិន្ត្រៃយ៍បក្សខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា

ឯកឧត្តម សុខ ឥសាន៖ រាល់ការអភិវឌ្ឍក្នុងមូលដ្ឋានទ័ពជើងទឹករាមកម្ពុជា គឺដើម្បីបម្រើដល់ផលប្រយោជន៍ជាតិ

ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា រាល់ការអភិវឌ្ឍក្នុងមូលដ្ឋានទ័ពជើងទឹករាមកម្ពុជា គឺដើម្បីបម្រើដល់ផលប្រយោជន៍ជាតិ ជាពិសេសដើម្បីការពារអធិបតេយ្យភាព និងបូរណភាពជាតិខ្មែរសុទ្ធសាធ ដោយមិនបានបម្រើដល់ប្រយោជន៍ជូនប្រទេសណាមួយឡើយ

សម្តេចភក្តី សាយ ឈុំ អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាគារទីស្នាក់ការគណបក្សថ្មី នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់

ព្រឹកថ្ងៃសៅរ៍ ១១កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល អញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាគារទីស្នាក់ការគណបក្សថ្មី នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់... ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមប្រធាន និងអនុប្រធានក្រុមការងារ និងគណៈកម្មាធិការគណបក្ស ខេត្ត ឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភា និងព្រឹទ្ធសភា ផងដែរ...

សុខទុក្ខរបស់ប្រជាពលរដ្ឋ ជាសុខទុក្ខរបស់ថ្នាក់ដឹកនាំ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អមដោយអភិបាលរងខេត្ត នាយករដ្ឋបាល កងកម្លាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ នៅរសៀលថ្ងៃ ទី៣១ ខែមីនា ខែ២០២៣ នេះ អញ្ជើញចុះជួបសំណេះសំណាល និងនាំយកំណោយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ប៉ះពាល់លំនៅដ្ឋាន នៅស្រុកស្ទឹងត្រង់ ក្នុងឃុំព្រែកកក់ ចំនួន៥៧ គ្រួសារ ដែលពិធីនេះធ្វើឡើងនៅបរិវេណសាលាស្រុកស្ទឹងត្រង់

កម្ពុជា និងអេហ្ស៊ីប លើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែង

កម្ពុជា និងអេហ្ស៊ីប លើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញ គោរពវិញ្ញាណក្ខន្ធ ឧបាសក ឌី បូ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញ គោរពវិញ្ញាណក្ខន្ធ ឧបាសក ឌី បូ នារសៀសថ្ងៃសុក្រ ១០កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដោយ អភិបាលរងខេត្ត នាយករដ្ឋបាល កងកម្លាំងទាំងបី មន្ទីរ អង្គភាពជំនាញ និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយៈប្រព័ន្ធវីដេអូ Conference ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នៅព្រឹក ថ្ងៃសុក្រ ១០កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣