ឯកឧត្តម សុខ ឥសាន៖ រាល់ការអភិវឌ្ឍក្នុងមូលដ្ឋានទ័ពជើងទឹករាមកម្ពុជា គឺដើម្បីបម្រើដល់ផលប្រយោជន៍ជាតិ

ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា រាល់ការអភិវឌ្ឍក្នុងមូលដ្ឋានទ័ពជើងទឹករាមកម្ពុជា គឺដើម្បីបម្រើដល់ផលប្រយោជន៍ជាតិ ជាពិសេសដើម្បីការពារអធិបតេយ្យភាព និងបូរណភាពជាតិខ្មែរសុទ្ធសាធ ដោយមិនបានបម្រើដល់ប្រយោជន៍ជូនប្រទេសណាមួយឡើយ

ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា រាល់ការអភិវឌ្ឍក្នុងមូលដ្ឋានទ័ពជើងទឹករាមកម្ពុជា គឺដើម្បីបម្រើដល់ផលប្រយោជន៍ជាតិ ជាពិសេសដើម្បីការពារអធិបតេយ្យភាព និងបូរណភាពជាតិខ្មែរសុទ្ធសាធ ដោយមិនបានបម្រើដល់ប្រយោជន៍ជូនប្រទេសណាមួយឡើយ។

ឯកឧត្តម សុខ ឥសាន បានបន្តថា រាល់ការអភិវឌ្ឍនានា គឺជារឿងផ្ទៃក្នុងរបស់កម្ពុជា ត្បិតសមត្ថភាពមូលដ្ឋានទ័ពជើងទឹកកម្ពុជានៅមានកម្រិតទាបជាងប្រទេសជិតខាង ដែលមិនទាន់អាចប្រកួតប្រជែងជាមួយគេបាន។ ម្ល៉ោះហើយ ការអភិវឌ្ឍនេះ នឹងឱ្យធ្វើប្រសើរឡើងវិញនូវសមត្ថភាពរបស់មូលដ្ឋានទ័ពជើងទឹកកម្ពុជា។