សុវណ្ណី ឡោ

សុវណ្ណី ឡោ

អភិបាលខេត្តកំពង់ចាម ដឹកនាំមន្រ្តីជំនាញ និងមន្រ្តីពាក់ព័ន្ធ ចុះពិនិត្យការរដ្ឋានកសាងផ្លូវក្រាលកៅស៊ូប្រភេទDBST បំបែកចេញពីផ្លូវជាតិលេខ៧ ចំណុចសាលាបឋមសិក្សាមៀន ឃុំមៀន ឆ្លងកាត់ភូមិចំនួន៣

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នេះ បានដឹកនាំអភិបាលរងខេត្ត មន្ទីរអង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន មន្រ្តីពាក់ព័ន្ធ និងក្រុមហ៊ុនទទួលការ អញ្ជើញចុះពិនិត្យការរដ្ឋានកសាងផ្លូវក្រាលកៅស៊ូប្រភេទDBST ១ខ្សែ ប្រវែង២,៦០០ម៉ែត្រ ទទឹង ៧ម៉ែត្រ បំបែកចេញពីផ្លូវជាតិលេខ៧ ចំណុចសាលាបឋមសិក្សាមៀន ឃុំមៀន ឆ្លងកាត់ភូមិចំនួន៣ រួមមាន៖ ភូមិត្រពាំងក្រសាំង ភូមិដីឡូ ភូមិត្រពាំងរាំង ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ស្ថាបនាដោយកងវិស្វកម្មក្រសួងការពារជាតិ ប្រភពថវិការក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈរដ្ឋបាលខេត្តកំពង់ចាម

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញជាអធិបតីភាព សម្ភោធឆ្លងសាលឡំ កុដិ និងសមិទ្ធផលនានា តម្លៃជាង១១១.០០០ដុល្លា

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីភាព សម្ភោធឆ្លងសាលឡំ កុដិ និងសមិទ្ធផលនានា តម្លៃជាង១១១.០០០ដុល្លា ក្នុងអាស្រមមណីឆព្វរង្សី (ទួលកែវ) ស្ថិតនៅឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

ឯកឧត្តម ជិន ម៉ាលីន៖ ការចាប់ខ្លួនសកម្ម​ជន​៣​នាក់ ក្រោម​បទ​ចោទ«ក្លែង​បន្លំ និង​ប្រើ​ប្រាស់​លិខិត​ក្លែង» គឺមានមូលដ្ឋានច្បាស់លាស់ ប្រសិន​បើ​គាត់​ថា​គាត់​មិន​បាន​ក្លែង​ សូមអោយគាត់​រក​ភស្តុ​តាង​ ទឡ្ហីករណ៍អោយបានរឹងមាំ ​ក្នុង​ការ​ដាក់​បន្ទុក

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ ឯកឧត្តម ជិន ម៉ាលីន បានមានប្រសាសន៍ថា ​ការចេញ​ដីការបង្គាប់​ឱ្យ​ចាប់​ខ្លួន​សកម្ម​ជន​៣​នាក់ ក្រោម​បទ​ចោទ«ក្លែង​បន្លំ និង​ប្រើ​ប្រាស់​លិខិត​ក្លែង» ពាក់ព័ន្ធ​នឹង​ការ​បង្កើត​គណបក្ស​បេះដូង​ជាតិ គឺ​ធ្វើ​ឡើង​ដោយ​មាន​មូលដ្ឋាន​ច្បាប់​ច្បាស់​លាស់ នៅ​ក្នុង​កាត់​ទោស​លោក សៀម ភ្លុក​ និង​អ្នក​ពាក់​ព័ន្ធ​ចំនួន​១២​នាក់​ផ្សេង​ទៀត

អភិបាលខេត្តកំពង់ចាម និងក្រុមការងារឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំផែនការការពារ និងត្រួតពិនិត្យការរៀបចំទីតាំងសម្រាប់រៀបចំប្រារព្វពិធីសម្ពោធដាក់ឱ្យប្រាស់ជាផ្លូវការ អគារសិក្សា និងសមិទ្ឋផលនានា

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងក្រុមការងារឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ព្រមទាំងមន្រ្តីពាក់ព័ន្ធ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំផែនការការពារ និងត្រួតពិនិត្យការរៀបចំទីតាំងសម្រាប់រៀបចំប្រារព្វពិធីសម្ពោធដាក់ឱ្យប្រាស់ជាផ្លូវការ អគារសិក្សា និងសមិទ្ឋផលនានា និងពិធីបើកការរដ្ឋានកសាងផ្លូវគមនាគមន៍ ក្នុងឃុំដងក្តា ស្រុកស្ទឹងត្រង់ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍  ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងខ.ភ.ម មេបញ្ជការកងទ័ពជើងគោគ

ឯកឧត្តម សុខ ឥសាន៖ ប្រជាជនកម្ពុជា នៅតែគាំទ្រCPP ដោយផ្អែកលើស្នាដៃកសាងសន្តិភាព និងភាពរីកចម្រើនរបស់កម្ពុជាកន្លងមក

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍​ថា លោក​នៅ​តែ​ជឿ​ជាក់​ថា ប្រជាពលរដ្ឋ​កម្ពុជា​នៅ​តែ​បន្ត​គាំទ្រ គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ប្រទេស ដោយ​ផ្អែក​លើ​ស្នាដៃ​កសាង​សន្តិភាព និង​ភាព​រីក​ចំរើន​កម្ពុជា​កន្លង​មក

ឯកឧត្តម អ៊ុន ចាន់ដា និង ឯកឧត្តម រិន វីរៈ អញ្ជើញជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមន្រ្តីជំរឿនកសិកម្ម ស្តីពីការប្រមូលទិន្នន័យជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២៣

ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនែគណៈអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានកម្មការជំរឿនថ្នាក់ខេត្ត និង ឯកឧត្តម រិន វីរៈ រដ្ឋលេខាធិការប្រចាំការក្រសួងផែនការ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមន្រ្តីជំរឿនកសិកម្ម ស្តីពីការប្រមូលទិន្នន័យជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២៣ សម្រាបមន្រ្តីត្រួតពិនិត្យ និងមន្រ្តីសម្ភាសន៍ខេត្តកំពង់ចាម នៅមន្ទីរផែនការខេត្តកំពង់ចាម

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ ត្រូវរួមគ្នាធ្វើអំពើល្អ រួមគ្នា ដោះស្រាយចម្ងល់ និងសំណូមពរប្រជាពលរដ្ឋ តាមរយៈ ការបម្រើសេវាសាធារណៈឲ្យបានល្អប្រសើរ រហ័ស ទាន់ចិត្ត

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាសង្កាត់ឬស្សីកែវ នៅស្នាក់គណបក្សប្រជាជនសង្កាត់ ស្ថិតនៅផ្លូវភូមិខាំងសារិន ក្រុមទី៥ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ៧កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣

ឯកឧត្តម សុខ ឥសាន៖ ការ​លើកឡើង​របស់​ក្រុម​ថ្នាក់ដឹកនាំ​គណបក្ស​ភ្លើងទៀន ជា​ការ​បង្កើត​ឱ្យ​មាន​បញ្ហា​ពី​មួយ​ទៅ​មួយ ក្នុង​ចេតនា​ដើម្បី​ធ្វើ​ឱ្យ​សហគមន៍​អន្តរជាតិ​មើល​មក​បរិយាកាស​មុន​ការ​បោះឆ្នោត​ថា មិន​ល្អ

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ឯកឧត្តម សុខ ឥសាន្ត បានមានប្រសាសន៍ថា ការ​លើកឡើង​របស់​ក្រុម​ថ្នាក់ដឹកនាំ​គណបក្ស​ភ្លើងទៀន ជា​ការ​បង្កើត​ឱ្យ​មាន​បញ្ហា​ពី​មួយ​ទៅ​មួយ ក្នុង​ចេតនា​ដើម្បី​ធ្វើ​ឱ្យ​សហគមន៍​អន្តរជាតិ​មើល​មក​បរិយាកាស​មុន​ការ​បោះឆ្នោត​ថា មិន​ល្

កម្ពុជា ចាត់ទុកការរីកចម្រើន របស់ម៉ាឡេស៊ី ជាការរីកចម្រើនរួមរបស់ សហគមន៍អាស៊ាន

សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានថ្លែងឲ្យដឹងថា កម្ពុជា ចាត់ទុកការរីកចម្រើនរបស់ម៉ាឡេស៊ី ជាការរីកចម្រើនរួមរបស់ សហគមន៍អាស៊ាន

សម្តេចភក្តី សាយ ឈុំ អនុញ្ញាតជូនឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម

រសៀលថ្ងៃច័ន្ទ ៦កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នៅវិមានព្រឹទ្ធសភា វេលាម៉ោង ១៣:០០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម... ក្នុងឱកាសដែលឯកឧត្តមនាយករដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា