សុវណ្ណី ឡោ

សុវណ្ណី ឡោ

សម្ដេចតេជោ ហ៊ុន សែន សម្រេចមិនយកថ្លៃផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍ស៊ីហ្គេម ចេញទៅក្រៅប្រទេស

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចមិនយកថ្លៃផ្សព្វផ្សាយ នូវការផ្សាយបន្តផ្ទាល់ចេញទៅក្រៅប្រទេស អំពីការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះនោះឡើយ។ ការសម្រេចរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៣នេះ

គណៈរដ្ឋមន្រ្តី អនុម័តទាំងស្រុងលើ​សំណើសុំពិនិត្យសម្រេចគម្រោងវិនិយោគវិស័យថាមពលចំនួន ៥

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៣ បានសម្រេចអនុម័តទាំងស្រុងលើ​ “សំណើសុំពិនិត្យសម្រេចលើគម្រោងវិនិយោគវិស័យថាមពលចំនួន ៥គម្រោង គឺគម្រោងវារីអគ្គិសនីស្ទឹងឬស្សីជ្រុំកណ្ដាល និងវារីអគ្គិសនីស្ទឹងវាយថ្មកំបុតផ្គួបគ្នា ១គម្រោង និងគម្រោងស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យ ៤គម្រោង (នៅខេត្តពោធិ៍សាត់ ១គម្រោង ខេត្តកំពង់ឆ្នាំង ១គម្រោង ខេត្តស្វាយរៀង ១គម្រោង និងខេត្តព្រៃវែង ១គម្រោង)”

គ.ជ.ប ចាប់ផ្តើមទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ សម្រាប់ការបោះឆ្នោតតំណាងរាស្រ្ដ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសចាប់ផ្តើមទទួលពាក្យសុំចុះឈ្មោះ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ដើម្បីចូលរួមសង្កេតការណ៍ក្នុងដំណើរការនៃការរៀបចំ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០២៣ នៅថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៣។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៣នេះ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ណែនាំឲ្យគណៈចលនាមហាជន និងក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ បន្តពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុង អនុវត្តន៍គោលការណ៍ <<រក្សាចាស់ បង្កើនថ្មី>> លើគោលដៅយកជ័យ ក្នុងការបោះឆ្នោតខាងមុខ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាប្រធានគណៈចលនាមហាជនខេត្ត ប្រធានក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំត្រីមាសទី១ និងលើកទិសដៅអនុវត្តបន្ត ត្រីមាសទី២ ឆ្នាំ២០២៣ របស់គណៈចលនាមហាជនខេត្ត និងក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ

ខេត្តកំពង់ចាម បិទជំរុំរបស់យុវជន ក្រោមប្រធានបទ «បេះដូងយុវជនឌីជីថល ក្នុងយុគ្គសម័យតេជោសន្តិភាព»

អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា រួមជាមួយថ្នាក់ដឹកនាំ ប្រធានមន្ទីរអង្គភាព នាល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញបិទជំរំរបស់យុវជនខេត្តកំពង់ចាម ក្រោមប្រធានបទ «បេះដូងយុវជនឌីជីថល ក្នុងយុគ្គសម័យតេជោសន្តិភាព» បន្ទាប់ពីការបោះជំរំនេះ មានរយៈពេល៧ថ្ងៃ ស្ថិតនៅក្នុងបរិវេណវិទ្យាល័យ ជួន ណាត ក្នុងឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម

ឯកឧត្តម ជិន ម៉ាលីន៖ យុវជនចាប់អារម្មណ៍លើបញ្ហាសង្គមពេញចិត្តនឹងការវិវឌ្ឍន៍ និងសុខសន្តិភាពដែលកម្ពុជាកំពុងមាន ហើយមានយុវជនមួយក្រុមតូចទេ ដែលប្រឈមមុខផ្លូវច្បាប់ ខណៈយុវជនមួយក្រុមធំទៀត ចូលរួមជាមួយរដ្ឋាភិបាលយ៉ាងសកម្ម

ឯកឧត្តម ជិន ម៉ាលីន អនុ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា អ្វីដែលលោកកត់សម្គាល់ឃើញ យុវជនសព្វថ្ងៃចាប់អារម្មណ៍លើបញ្ហាសង្គម នយោបាយ មនុស្សធម៌ យ៉ាងសកម្ម។ យុវជនភាគច្រើនលើសលុប គឺមានការពេញចិត្តនឹងការវិវឌ្ឍន៍ និងសុខសន្តិភាពដែលកម្ពុជាកំពុងមា

ទំហំពាណិជ្ជកម្ម កម្ពុជា-អង់គ្លេស សម្រេចបានជាង ១២០លានដុល្លារ ត្រឹមពីរខែដើមឆ្នាំនេះ

គិតត្រឹមរយៈពេលពីរខែ ដើមឆ្នាំ ២០២៣នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអង់គ្លេសសម្រេចបានប្រមាណ ១២១លានដុល្លារអាមេរិក។ នេះបើតាមក្រសួងពាណិជ្ជកម្ម។ ក្នុងនោះ ផលិតផលនាំចេញសំខាន់ៗរបស់កម្ពុជា រួមមាន សម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង និងកង់ ខណៈការនាំចូលពីចក្រភពអង់គ្លេសមកវិញ មានដូចជា រថយន្ត ផលិតផលចំណីសត្វ និងភេសជ្ជៈ ជាដើម

កម្ពុជា បច្ចុប្បន្នឆ្លងផុតសេដ្ឋកិច្ចផ្គត់ផ្គង់ខ្លួនឯង ទៅជាសេដ្ឋកិច្ចពាណិជ្ជកម្ម

សម្តេចបានសង្កត់ធ្ងន់ដូច្នេះថា« ស្អីក៏និយាយដល់ពាណិជ្ជកម្មដែរ ជាក់ស្តែងដូចជា កសិ-ពាណិជ្ជកម្ម ពីមុនប្រជាពលរដ្ឋយើង ផលិតត្រឹមតែមួយចិញ្ចឹមគ្រួសារតែប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះផលិត គឺមានតម្រូវ​ការសម្រាប់លក់ដូរនៅលើទីផ្សារ»

ព្រះមហាក្សត្រ កោតសរសើរចំពោះទេពកោសល្យដឹកនាំរបស់សម្តេចតេជោ ក្នុងការដោះស្រាយដោយជោគជ័យ នូវភាពលំបាកផ្ទួនៗជាច្រើន

ព្រះមហាក្សត្រ កោតសរសើរចំពោះទេពកោសល្យដឹកនាំរបស់សម្តេចតេជោ ក្នុងការដោះស្រាយដោយជោគជ័យ នូវភាពលំបាកផ្ទួនៗជាច្រើន

សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ពិភពលោក នឹងរិះរកវិធីសាស្រ្ដគ្រប់គ្រងការធ្លាក់ចុះសេដ្ឋកិច្ចសកល

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញក្ដីសង្ឃឹមថា បណ្ដាប្រទេសនានា នៅលើពិភពលោក នឹងរិះរកវិធីសាស្រ្ដដើម្បីគ្រប់គ្រងបញ្ហា នៃការធ្លាក់ចុះសេដ្ឋកិច្ចសកល ដើម្បីកុំឲ្យធ្លាក់ចុះបន្ថែមទៀត