ឯកឧត្តម សុខ ឥសាន៖ ការ​បោះឆ្នោត ជា​រឿង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា បើ​ប្រជាពលរដ្ឋ​ ទៅ​បោះឆ្នោត​ដ៏​ច្រើន​លើសលប់ មាន​ភាគរយ​ខ្ពស់ នេះ​ជា​កត្តា​កំណត់​នៃ​ជ័យជំនះ នៃ​ការ​បោះឆ្នោត​នៅ​កម្ពុជា

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ឯកឧត្តម សុខ ឥសាន បាន​មានប្រសាសន៍​ថា ការ​បោះឆ្នោត ជា​រឿង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា ហើយ​មាន​តែ​មាន​ពលរដ្ឋ​កម្ពុជា​ប៉ុណ្ណោះ ទើប​អាច​កំណត់​ថា ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ ត្រឹម​ត្រូវ ឬ​មិន​ត្រឹម​ត្រូវ

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ឯកឧត្តម សុខ ឥសាន បាន​មានប្រសាសន៍​ថា ការ​បោះឆ្នោត ជា​រឿង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា ហើយ​មាន​តែ​មាន​ពលរដ្ឋ​កម្ពុជា​ប៉ុណ្ណោះ ទើប​អាច​កំណត់​ថា ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ ត្រឹម​ត្រូវ ឬ​មិន​ត្រឹម​ត្រូវ។

ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍បន្តថា គ.ជ.ប​លោក​អនុវត្ត​ទៅ​តាម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ទៅ​តាម​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គ.ជ.ប​ឱ្យ​តែ​ធ្វើ​ត្រឹមត្រូវ ទៅ​តាម​តួនាទី​ភារកិច្ច​របស់​ខ្លួន ហើយ​ប្រជាពលរដ្ឋ​អញ្ជើញ​ទៅ​បោះឆ្នោត​ដ៏​ច្រើន​លើសលប់ មាន​ភាគរយ​ខ្ពស់។ ខ្ញុំ​យល់​ថា នោះ​ហើយ​ជា​កត្តា​កំណត់​នៃ​ជ័យជំនះ នៃ​ការ​បោះឆ្នោត​នៅ​កម្ពុជា។