នៅព្រឹកថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម អមដោយអនុប្រធានប្រចាំការ និងសមាជិកអចិន្ត្រៃយ៍បក្សខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកចំការលើ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានទី១ ក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តកំពង់ចាម ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចំការលើ ស្រុកស្ទឹងត្រង់ រួមនិងក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ស្រុក ឃុំ និងសប្បុរសជន សមាជិក សមាជិកាគណបក្ស ចូលរួមយ៉ាងច្រើនកុះករ នៅទីស្នាក់ការគណបក្សស្រុកចំការលើ។
សំណង់អាគារទីស្នាក់ការគណបក្សប្រជាជន ស្រុកចំការលើ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
នៅព្រឹកថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម អមដោយអនុប្រធានប្រចាំការ និងសមាជិកអចិន្ត្រៃយ៍បក្សខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា