លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីត្រៀមអនុវត្តវិធានរដ្ឋបាល រុះរើខ្ទម សាងសង់ដោយគ្មានការអនុញ្ញាត នៅក្នុងទីតាំងវិនិយោគអភិវឌ្ឍក្រុមហ៊ុនយូញៀន

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីត្រៀមអនុវត្តវិធានរដ្ឋបាល រុះរើខ្ទម សាងសង់ដោយគ្មានការអនុញ្ញាត នៅក្នុងទីតាំងវិនិយោគអភិវឌ្ឍក្រុមហ៊ុនយូញៀន។ បន្ទាប់ពីកិច្ចប្រជុំពិភាក្សា អង្គប្រជុំសម្រេច

(កោះកុង)៖ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីត្រៀមអនុវត្តវិធានរដ្ឋបាល រុះរើខ្ទម សាងសង់ដោយគ្មានការអនុញ្ញាត នៅក្នុងទីតាំងវិនិយោគអភិវឌ្ឍក្រុមហ៊ុនយូញៀន។ បន្ទាប់ពីកិច្ចប្រជុំពិភាក្សា អង្គប្រជុំសម្រេចឯកភាពដូចខាងក្រោម :

-ការអនុវត្តវិធានរដ្ឋបាល រុះរើ ខ្ទម ដែលសាងសង់ដោយគ្មានការអនុញ្ញាតក្នុងតំបន់អាងទឹក ភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ក្នុងទីតាំងវិនិយោគក្រុមហ៊ុនយូញៀន។ ខ្ទម ដែលបានសាងសង់ដោយគ្មានការអនុញ្ញាតនេះ មានប្រមាណ ៧០ខ្ទម ដែលក្នុងនោះមានខ្ទមប្រហែល ៥០ស្ថិតនៅក្នុងតំបន់ដីវិនិយោគក្រុមហ៊ុនយូញៀន និងខ្ទមប្រហែល ២០ទៀត ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ។ ចំពោះខ្ទមដែលសាងសង់ដោយគ្មានការអនុញ្ញាតនេះ រដ្ឋបាលខេត្តនឹងចុះអនុវត្តវិធានការរុះរើ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២។

-ការអនុវត្តវិធានរដ្ឋបាល រុះរើ ខ្ទម ដែលសាងសង់ដោយគ្មានការអនុញ្ញាតក្នុងភូមិតានី ឃុំភ្ញីមាស ស្រុកគិរីសាគរ ក្នុងទីតាំងវិនិយោគក្រុមហ៊ុនយូញៀន។ ខ្ទមដែលសាងសង់ដោយគ្មានច្បាប់អនុញ្ញាតក្នុងតំបន់នេះ មានប្រមាណជា ២៨ខ្ទម។ ចំពោះករណីនេះ រដ្ឋបាលខេត្តបានណែនាំ ឱ្យរដ្ឋបាលឃុំ ស្រុកធ្វើសេចក្តីជូនដំណឹង ឱ្យប្រជាពលរដ្ឋរុះរើខ្ទមដោយខ្លួនឯង។ ចំពោះការចុះអនុវត្តវិធានការរុះរើ រដ្ឋបាលខេត្តនឹងដាក់កាលបរិច្ឆេទនៅពេលក្រោយ៕

ថ្ងៃអង្គារ ៤ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២

Leave a Reply