ព័ត៌មានជាតិ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ប្រគល់ពានរង្វាន់ជ័យលាភីដល់ក្រុមទូកអុំក្នុងព្រឹត្តិការណ៍អុំទូកស្វាយរៀង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់ដល់ជ័យលាភីប្រណាំងទូកនៅខេត្តស្វាយរៀង នាថ្ងៃអាទិត្យ ៦កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២

អភិបាលខេត្តត្បូងឃ្មុំ បន្តចុះសួរសុខទុក្ខ និងនាំយកអំណោយ សម្តេចតេជោ ហ៊ុន សែន អង្ករចំនួន២០តោនចែកផ្តល់ជូនប្រជាកសិករមានជីវភាពខ្វះខាត ជួបការលំបាក ដែលរងផលប៉ះពាល់ដោយទឹកជំនន់

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២នេះ បានបន្តចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នូវអង្ករចំនួន២០តោនចែកផ្តល់ជូនប្រជាកសិករមានជីវភាពខ្វះខាត ជួបការលំបាក ដែលរងផលប៉ះពាល់ដោយទឹកជំនន់ និងបញ្ហាផ្សេងៗចំនួន ៤០០គ្រួសារ ក្នុងមូលដ្ឋានឃុំទាំង០៧ នៃស្រុកអូររាំងឪ

អភិបាលខេត្តប៉ៃលិន ជួបសំណេះសំណាលជាមួយមេឃុំ ចៅសង្កាត់ ចៅសង្កាត់រងទី១ ចៅសង្កាត់រងទី២ ជំទប់ទី១ ជំទប់ទី២ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់

លោកជំទាវបណ្ឌិត បានស្រីមុំអភិបាលខេត្ត នៃគណៈអភិបាលខេត្តប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់ តំណាងរាស្រ្ត ឯកឧត្តម ជា ចាន់ឌីន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយមេឃុំ ចៅសង្កាត់ ចៅសង្កាត់រងទី១ ចៅសង្កាត់រងទី២ ជំទប់ទី១ ជំទប់ទី២ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រជុំណែនាំពង្រឹងការអនុវត្តតួនាទីភារកិច្ចរបស់ស្មៀនឃុំ សង្កាត់ក្នុងការដំណើរការពិនិត្យបញ្ជីរឈ្មោះ នឹងការចុះឈ្មោះបោះឆ្នោត សង្កាត់ ប៉ៃលិន ក្រុងប៉ៃលិន ឃុំស្ទឹងកាច់ និងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ

អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំអង្គភាព មន្ទីរជំនាញ ដើម្បីត្រៀមរៀបចំគំរប់ខួបអនុស្សាវរីយ៌លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិចិ្ឆកា

រសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំអង្គភាព មន្ទីរជំនាញ ដើម្បីត្រៀមរៀបចំគំរប់ខួបអនុស្សាវរីយ៌លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិចិ្ឆកា និងកំណើតនៃកងយោធពលខេមរភូមិន្ទឆ្នាំ២០២២

រាជរដ្ឋាភិបាលប្រកាន់ជំហរដាច់ខាតក្នុងការថ្កោលទោសចំពោះជនក្បត់ជាតិ សម រង្ស៊ី ដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរលើអង្គព្រះមហាក្សត្រ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២នេះបា នបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាប្រកាន់ជំហរដាច់ខាតក្នុងការថ្កោលទោសចំពោះជនជ្រុលនិយមនិងជនក្បត់ជាតិ សម រង្ស៊ី ដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរលើអង្គព្រះមហាក្សត្រ។ ​នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្រ្តីនៅព្រលប់ថ្ងៃទី ២៨ ខែ តុលានេះ

រាជរដ្ឋាភិបាលកម្ពុជាត្រៀមខ្លួនក្នុងការពង្រឹងការរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពេលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែង ថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្លួនក្នុងការពង្រឹងការរក្សា សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងខណៈពេលដែលព្រះរាជា ណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូល អាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នាខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។ សម្ដេចតេជោ បានមានប្រសាសន៍ ដូចនេះ នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ២០២២ នៅវិមាន សន្តិភាពទីស្តីការគណៈរដ្ឋមន្ត្រីក្នុងពេលដឹកនាំកិច្ចប្រជុំពេញអង្គនៃគណៈរដ្ឋមន្រ្តី

ឯកឧត្តម សួស យ៉ារ៉ា និង ឯកឧត្តម កែវ ពិសិដ្ឋ ចូលរួមកិច្ចប្រជុំគណៈកម្មការនយោបាយ សន្តិសុខ នៃកិច្ចប្រជុំAPPF នៅក្នុងប្រទេសថៃ

ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និង ឯកឧត្តម កែវ ពិសិដ្ឋ លេខាធិការគណៈកម្មការ នីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលាឆ្នាំ២០២២ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការនយោបាយ និងសន្តិសុខ នៃកិច្ចប្រជុំប្រចំាឆ្នាំលើកទី៣០ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលសភាប្រទេសថៃធ្វើជាម្ចាស់ផ្ទះ

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសព្រះរាជពិធីបុណ្យខួបគម្រប់ ១៨ឆ្នាំ នៃការគ្រងរាជសម្បត្តិ (ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ – ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២)

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គឺមានតែគណបក្សប្រជាជនកម្ពុជា ដែលបានគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅពេលដែលប្រជាពលរដ្ឋជួបការលំបាក

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស ប្រជាជនកម្ពុជា បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកស្រូវពូជជូនដល់ប្រជាពលរដ្ឋចំនួន ២៧៣គ្រួសារ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ នៅក្នុងខេត្តស្វាយរៀង នាព្រឹក ថ្ងៃសៅរ៍ ៥កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២

កម្ពុជា រំពឹងថានឹងសម្រេចបានអត្រាកំណើន​សេដ្ឋកិច្ចក្នុងរង្វង់ ៦,៦ភាគរយ ឆ្នាំ ២០២៣

សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២២ ត្រូវបានវាយតម្លៃថា នឹងបន្តនិន្នាការកើនឡើងធៀបនឹងកំណើននៅឆ្នាំ២០២១ ដោយ​សម្រេចកំណើនក្នុងអត្រា ប្រមាណ៥,៤ភាគរយ ទោះបីជារងផលប៉ះពាល់ពីវិបត្តិសង្រ្គាមរុស្សី និងអ៊ុយក្រែនយ៉ាង​ណាក្តី ដោយសារតែតម្រូវការខាងក្រៅ និងស្របពេលសេដ្ឋកិច្ចក្នុងស្រុកបានវិលត្រឡប់មកប្រក្រតីភាពវិញ។ ដោយឡែក​សម្រាប់ឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថានឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦,៦ភាគរយ

សេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ លេខាធិការដ្ឋានអាស៊ាន ទីក្រុងហ្សាការតា

សេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ លេខាធិការដ្ឋានអាស៊ាន ទីក្រុងហ្សាការតា

គ.ជ.ប ចេញសេចក្តីប្រកាសអំពីការចុះពិនិត្យមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតំបន់ដាច់ស្រយាល ក្នុងខេត្តកំពង់ធំ

គ.ជ.ប ចេញសេចក្តីប្រកាសអំពីការចុះពិនិត្យមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតំបន់ដាច់ស្រយាល ក្នុងខេត្តកំពង់ធំ

ក្រសួងមហាផ្ទៃ ចេញសេចក្ដីជូនដំណឹង ស្ដីពីការពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់ស្មៀនឃុំ-សង្កាត់ ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២

ក្រសួងមហាផ្ទៃ ចេញសេចក្ដីជូនដំណឹង ស្ដីពីការពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់ស្មៀនឃុំ-សង្កាត់ ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២

សេចក្ដីណែនាំស្ដីពីការត្រួតពិនិត្យ ផ្ទៀងផ្ទាត់កាលបរិច្ឆេទសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទ៣

សេចក្ដីណែនាំស្ដីពីការត្រួតពិនិត្យ ផ្ទៀងផ្ទាត់កាលបរិច្ឆេទសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទ៣

សេចក្តីណែនាំ ស្តីពីវិធានការបន្ថែមសម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញ នៃវិស័យទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា

សេចក្តីណែនាំ ស្តីពីវិធានការបន្ថែមសម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញ នៃវិស័យទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា

លោកជំទាវ បាន ស្រីមុំ អញ្ជើញចុះពិនិត្យស្ថានភាព​ជាក់ស្តែង​នូវ​ជំនន់​ទឹកភ្លៀង​ និងផលប៉ះពាល់​មួយចំនួន​របស់ប្រជាពលរដ្ឋ

ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​បង្ក​ឲ្យ​ជន់​លិច​នៅ​តំបន់​មួយចំនួន​ក្នុង​ភូមិ​សាស្ត្រ​ស្រុក​សាលាក្រៅ រសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ ក្នុង​នាម​ជា​ អភិបាល​ នៃ​គណៈអភិបាលខេត្ត​ប៉ៃលិន​ និង​ក្នុងនាម​ជាប្រធានគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត រួម​នឹង​ឯកឧត្តម​អ្នកតំណាង​ព្រមទាំងសហការី បាន​អញ្ជើញចុះពិនិត្យស្ថានភាព​ជាក់ស្តែង​នូវ​ជំនន់​ទឹកភ្លៀង​ និងផលប៉ះពាល់​មួយចំនួន​ របស់ ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ​ ខេត្តប៉ៃលិន

គ.ជ.ប ចេញសេចក្តីប្រកាសព័ត៌មានពីការពិនិត្យ សម្រេចលើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលពីការពិនិត្យ សម្រេចលើ សេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

សម្តេចតេជោ ហ៊ុន សែន គ្រោងជួបប្រធានាធិបតីអ៊ុយក្រែនតាមទូរស័ព្ទនៅប៉ុន្មានថ្ងៃខាងមុខនេះ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកនាព្រឹកថ្ងៃទី ២៧ ខែតុលានេះឲ្យ ដឹងថា ប្រសិនគ្មានការប្រែប្រួល និងការសម្របសម្រួលពេលវេលាតាមផ្លូវការទូត ដែលកំពុងធ្វើនោះទេ ខ្ញុំនឹងជួបប្រធានា ធិបតីអ៊ុយក្រែន តាមទូរស័ព្ទនៅប៉ុន្មានថ្ងៃខាងមុខនេះ

អភិបាលខេត្តប៉ៃលិន អញ្ជើញជាអធិបតី កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ពីការបិទបញ្ជីចំណូល ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូលចំណាយថវិកាថ្នាក់ជាតិ ឆ្នាំ២០២២

រសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតី កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ លេខ០១០សហវ ស្តីពីការបិទបញ្ជីចំណូល ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូលចំណាយថវិកាថ្នាក់ជាតិ ឆ្នាំ២០២២

អភិបាលខេត្តមណ្ឌលគិរី អញ្ជើញពិនិត្យ ការរៀបចំតុបតែងភ្លើងលម្អ នៅជុំវិញអាងស្តុបទឹកទំនប់លើ នៅក្នុងភូមិដោះក្រមុំ

នារសៀលថ្ងៃពុធ ២ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយ លោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ និងលោកអភិបាលរងក្រុងសែនមនោរម្យ បានអញ្ជើញពិនិត្យ ការរៀបចំតុបតែងភ្លើងលម្អ នៅជុំវិញអាងស្តុបទឹកទំនប់លើ ស្ថិតនៅក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុមសែនមនោរម្យ ខេត្តមណ្ឌលគិរី ដើម្បីត្រៀមរៀបចំពិធីបណ្តែតប្រទីប និងបាញ់ កាំជ្រួច អបអរសាទរ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែនាពេលខាងមុខនេះ