ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលពីការពិនិត្យ សម្រេចលើ សេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរៀបចំសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ (ប.ន.ត.រ) ដោយយកបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០១៨ និងដោយផ្អែកលើបទពិសោធន៍នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ និងអនុសាសន៍ដែលបានលើកឡើងក្នុងសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងបានធ្វើការកែសម្រួលពាក្យពេចន៍ ខ្លឹមសារ និងបទប្បញ្ញត្តិមួយចំនួនឱ្យសង្គតិភាពគ្នាស្របតាមទម្រង់គំរូស្តង់ដានៃបែបបទ លិខិតបទដ្ឋានគតិយុត្ត និងឱ្យស្របទៅនឹងគោលការណ៍ដែល គ.ជ.ប បានសម្រចកន្លងមក៕

