ឯកឧត្តម សួស យ៉ារ៉ា និង ឯកឧត្តម កែវ ពិសិដ្ឋ ចូលរួមកិច្ចប្រជុំគណៈកម្មការនយោបាយ សន្តិសុខ នៃកិច្ចប្រជុំAPPF នៅក្នុងប្រទេសថៃ

ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និង ឯកឧត្តម កែវ ពិសិដ្ឋ លេខាធិការគណៈកម្មការ នីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលាឆ្នាំ២០២២ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការនយោបាយ និងសន្តិសុខ នៃកិច្ចប្រជុំប្រចំាឆ្នាំលើកទី៣០ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលសភាប្រទេសថៃធ្វើជាម្ចាស់ផ្ទះ

ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និង ឯកឧត្តម កែវ ពិសិដ្ឋ លេខាធិការគណៈកម្មការ នីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលាឆ្នាំ២០២២ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការនយោបាយ និងសន្តិសុខ នៃកិច្ចប្រជុំប្រចំាឆ្នាំលើកទី៣០ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលសភាប្រទេសថៃធ្វើជាម្ចាស់ផ្ទះ។

កិច្ចប្រជុំគណៈកម្មការនយោបាយ និងសន្តិសុខ បានពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចចំនួនបី ការលើកកម្ពស់ការទូតសភាដើម្បីសន្តិសុខក្នុងតំបន់ ការពង្រឹងសន្តិសុខ ផ្នែកព័ត៌មានវិទ្យានៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងសេចក្តីព្រាងសេចក្តីសម្រេចស្តីពី សភានិងការស្តារការងើបឡើងវិញ ក្រោយវិបត្តិកូវីដ១៩ ដើម្បីលើកកម្ពស់ប្រជាធិបតេយ្យ សន្តិភាព និងសន្តិសុខ។

ឯកឧត្តម សួស យ៉ារ៉ា បានថ្លែងបទអន្តរាគមន៍នៅក្នុងកិច្ចប្រជុំនេះ ដោយបានលើកឡើងពីសារៈសំខាន់របស់តំណាងប្រជាពលរដ្ឋ តាមរយៈវេទិកា APPFនៅក្នុងការកសាងសុខ សន្តិភាព ក៏ដូចជាការស្តារឡើងវិញនូវសេដ្ឋកិច្ច សង្គម និងបញ្ហាសន្តិសុខស្បៀងអាហារជូនប្រជាពលរដ្ឋក្រោយវិបត្តិកូវីដ១៩៕

Leave a Reply