ភ្លៀងធ្លាក់មួយមេធំបង្កឲ្យជន់លិចនៅតំបន់មួយចំនួនក្នុងភូមិសាស្ត្រស្រុកសាលាក្រៅ រសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ ក្នុងនាមជា អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងក្នុងនាមជាប្រធានគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត រួមនឹងឯកឧត្តមអ្នកតំណាងព្រមទាំងសហការី បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនូវជំនន់ទឹកភ្លៀង និងផលប៉ះពាល់មួយចំនួន របស់ ប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន៕


















